• 2023-05-23 12:00:48
  • បាល់ទាត់

Gundogan ទទូច​ឲ្យ​ Man City រក្សា​ទម្រង់​លេង​​ ដើម្បី​ដណ្ដើម​ពាន​ UCL និង​ FA Cup បន្ថែម​ទៀត​

  • 2023-05-23 12:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Ilkay Gundogan បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​ ក្នុង​ន័យ​ទទួល​ឲ្យ​ក្លឹប​ Manchester City របស់​ខ្លួន​រក្សា​ទម្រង់​លេង​ឲ្យ​បាន​ល្អ​បំផុត​ ដើម្បី​ដណ្ដើម​យក​ពាន​ UEFA Champions League និង​ FA Cup បន្ថែម​ពី​លើ​ Premier League ទៀត​នៅ​ក្នុង​រដូវកាល​នេះ​។

Gundogan បាន​និយាយ​ថា​៖«យើង​មិនទាន់​បាន​ចាញ់​ការ​ប្រកួត​ណា​មួយ​អស់​ជា​ច្រើន​អាទិត្យ​កន្លង​មក​នេះ​ហើយ​ ហើយ​នេះ​ជា​ស្តង់ដារ​ដែល​យើង​កំណត់​សម្រាប់​ក្រុម​របស់​យើង​។ យើង​នឹង​ខំ​លេង​ឲ្យ​បាន​អញ្ចឹង​ទៀត​ ហើយ​សង្ឃឹម​ថា​យើង​នឹង​ទទួល​បាន​រឿង​ដ៏​អស្ចារ្យ​បំផុត​នៅ​ចុង​រដូវកាល​នេះ​»។

កីឡាករ​នេះ​បន្ត​ថា​៖«ខ្ញុំ​ស្រលាញ់​ពេញ​ចិត្ត​ក្លឹប​ និង​ក្រុម​នេះ​ទាំង​មូល​មែន​ទែន​។ ច្បាស់លាស់​ យើង​ចង់​បញ្ចប់​រដូវកាល​នេះ​ដោយ​ឈ្នះ​ពាន​ចំនួន​២បន្ថែម​ទៀត​។ យើង​មាន​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ដ៏​ធំ​ចំនួន​២​ទៀត​ ហើយ​នៅ​សល់​ការ​ប្រកួត​ PL ២ប្រកួត​ទៀត​ដែល​យើង​ត្រូវ​ខំ​។ យើង​អត់​ចង់​ទម្លាក់​ចោល​ប្រកួត​ណា​មួយ​ទេ​ ខ្ញុំ​ចង់​លើក​ពាន​២ទៀត​ក្នុង​រដូវកាល​នេះ​»។

Man City នឹង​ត្រូវ​ប៉ះ​ Man Utd ក្នុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ FA Cup នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា​ ឆ្នាំ​២០២៣ ក៏​ដូច​ជា​ត្រូវ​ប៉ះ​នឹង​ Inter Milan ក្នុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ UCL នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា​ ឆ្នាំ​២០២៣​នេះ​ផង​ដែរ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់