- 2023-05-18 10:47:07
- ព័ត៌មាន
សហព័ន្ធបាល់ទាត់អាស៊ីនឹងពិន័យក្រុម U-22 ថៃ និងឥណ្ឌូនេស៊ី ដែលប៉ះទង្គិចគ្នាក្នុងការប្រកួត
- 2023-05-18 10:47:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធបាល់ទាត់អាស៊ីនឹងពិន័យក្រុម U-22 ថៃ និងឥណ្ឌូនេស៊ី ដែលប៉ះទង្គិចគ្នាក្នុងការប្រកួត
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC នឹងធ្វើការពិន័យក្រុមកីឡាករ និងមន្ត្រីនៃក្រុមជម្រើសជាតិអាយុក្រោម ២២ ថៃ និងឥណ្ឌូនេស៊ី ដែលបានប៉ះទង្គិចគ្នានៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេមវិញ្ញាសាបាល់ទាត់បុរសកាលពីថ្ងៃអង្គារកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមជាភាសាអង់គ្លេស VNExpress។
បើយោងតាមការសម្ភាសន៍មន្ត្រី AFC ដោយអង្គភាពសារព័ត៌មានសារព័ត៌មានខាងលើបានឱ្យដឹងថា ខាង AFC នឹងមិនបង្គាប់ឱ្យដកមេដាយនោះទេ តែអ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នានឹងរងការពិន័យដោយប្រការណាមួយ។
«ដកមេដាយនឹងមិនកើតឡើងឡើយ តែកីឡាករ និងក្រុមគ្រូបង្វឹក ដែលចូលរួមក្នុងការវាយគ្នា នឹងប្រាកដជារងការផាកពិន័យ [ជាសាច់ប្រាក់] និងព្យួរជើង»។ នេះជាការលើកឡើងរបស់មន្ត្រី AFC ម្នាក់ប្រាប់សារព័ត៌មាន VNExpress។
ក្រុម U-22 បុរសរបស់ឥណ្ឌូនេស៊ីយកឈ្នះថៃក្នុងលទ្ធផល ៥ ទល់នឹង ២។
នៅក្នុងប្រកួតនេះដែរ អំពើហិង្សាបានបង្កឡើងដល់ទៅ ២ដង ពោលគឺលើកទី១ នៅចុងបញ្ចប់ប្រកួត ៩០នាទី នៅពេលដែលថៃតាមស្មើឥណ្ឌូនេស៊ី ២-២ ហើយលើកទី២ នៅពេលដែលឥណ្ឌូនេស៊ីស៊ុតចូលគ្រាប់ទី៣ របស់ខ្លួន។
ខាងសមាគមបាល់ទាត់ថៃបានចេញសារសុំទោសចំពោះឧបទ្ទវហេតុមួយនេះ ហើយប្ដេជ្ញាថានឹងមិនការពារកីឡាករ ឬ មន្ត្រីខាងខ្លួនទេ ប្រសិនបើរកឃើញថា ពួកគេមានកំហុសមែន៕