/646594a88e9f2_1684378740_medium.jpg)
- 2023-05-18 03:07:21
- បាល់ទាត់
ក្បាច់គុនបុរាណខ្មែរ បង្ហាញឱ្យមិត្តអាស៊ានស្គាល់ច្បាស់នៅស៊ីហ្គេម២០២៣
- 2023-05-18 03:07:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាច់គុនបុរាណខ្មែរ បង្ហាញឱ្យមិត្តអាស៊ានស្គាល់ច្បាស់នៅស៊ីហ្គេម២០២៣
ចន្លោះមិនឃើញ
ការប្រកួតកីឡាស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ហើយកាលពីយប់មិញនេះ ក្រោយចំណាយពេលជាង១០ថ្ងៃប្រកួតលើ៥៨០វិញ្ញាសារក្នុង៣៦ប្រភេទកីឡា។
ក្នុងនោះកម្ពុជាបានជោគជ័យខ្លាំងមែនទែន បង្កើតជាប្រវត្តិសាស្ត្រមិនធ្លាប់មានដោយរកបានរហូតដល់៨១មេដាយមាស ៧៤មេដាយប្រាក់ និង១២៧មេដាយសំរឹទ្ធ សរុបជារួមបាន២៨២មេដាយ។ ស្ទើរតែគ្រប់ប្រភេទកីឡាទៅហើយដែលកម្ពុជាទទួលបានមេដាយមាស ដែលវាសបញ្ជាក់ឱ្យឃើញថាកម្ពុជាបានអភិវឌ្ឍវិស័យយ៉ាងលឿនតាមយុទ្ធសាស្ត្រឈ្នះៗ និងពាក្យស្លោកកីឡារស់ក្នុងសន្ដិភាព។ ដោយសូម្បីប្រភេទកីឡាទី១ ឬកីឡាអូឡាំពិកដូចជាហែលទឹក រត់ប្រណាំង បាល់បោះអីជាដើម ដែលកម្ពុជាមិនធ្លាប់ឈ្នះមេដាយសោះនោះ ក៏លើកនេះទទួលបានលទ្ធផលល្អ បានមេដាយមាសជូនជាតិផងដែរ។
អ្វីដែលកាន់តែអស្ចារ្យ និងបងប្អូនប្រជាពលរដ្ឋបានមើលឃើញផ្ទាល់ភ្នែកផងនោះ គឺក្បាច់គុនបុរាណខ្មែរផ្ទាល់តែម្ដងដែលទទួលបានជោគជ័យលើសលប់។ អ្នកហាត់ក្បាច់គុនបុរាណខ្មែរ ឬហៅថាគុនខ្មែរ បានបែងចែកគ្នាចូលរួមប្រកួតទៅតាមប្រភេទកីឡាផ្សេងៗដូចជា គុនខ្មែរ វ៉ូវីណាម ឃីកបុកសឹងជាដើម។ ជាលទ្ធផលឃើញថាប្រភេទកីឡាទាំង៣នេះហើយ ដែលសុទ្ធសឹងជួយកម្ពុជាទទួលបានមេដាយមាសច្រើនជាងគេបំផុតនៅស៊ីហ្គេម២០២៣នេះ។
កីឡាគុនខ្មែរ កម្ពុជារកបានដល់១៩មេដាយ ក្នុងនោះមានមាស ១៤គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ២គ្រឿង។ កីឡាវ៉ូវីណាម កម្ពុជារកបាន២៧មេដាយ មាស១០គ្រឿង ប្រាក់៨គ្រឿង សំរឹទ្ធ៩គ្រឿង។ កីឡាឃីកបុកសឹង កម្ពុជារកបាន១៣មេដាយ មានមាស៦គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៦គ្រឿង។ យោងតាមលទ្ធផលនេះបានបង្ហាញឱ្យប្រជាជាតិអាស៊ាន បានឃើញច្បាស់ថាកម្ពុជារីកចម្រើន និងមានក្បាច់គុនខ្មែរពិតប្រាកដ ដែលបានចូលរួមប្រកួតប្រជែងបានស្ទើរតែគ្រប់កីឡាប្រយុទ្ធទាំងអស់៕