• 2023-05-17 11:08:51
  • បាល់ទាត់

Pedri និយាយ​បែប​នេះ​ទាក់ទង​​នឹង​ពាក្យ​ចចាមអារ៉ាម​ Messi ត្រលប់​មក​ Barca

  • 2023-05-17 11:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​វ័យ​ក្មេង​ Pedri បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ El Hormiguero នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ឃើញ​ពាក្យចចាមអារ៉ាម​ទាក់​នឹង​ ខ្សែប្រយុទ្ធ​ Lionel Messi នឹង​ត្រលប់​មក​ Barcelona វិញ​ ហើយ​គេ​ក៏​ចង់​រឿង​ហ្នឹង​កើត​ឡើង​ផង​ដែរ​។

Pedri បាន​និយាយ​ថា​៖" ខ្ញុំ​បាន​ឃើញ​ពាក់​ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ Messi ត្រលប់​មក​ Barca វិញ​។ និយាយ​ទៅ​ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ Messi ត្រលប់​មក​ Barca វិញ​មែន​ "។

កីឡាករ​នេះ​បន្ត​ថា​៖" តែ​យ៉ាង​ណា​ច្បាស់​ណាស់​ រឿង​ហ្នឹង​វា​ស្ថិត​នៅ​លើ​ ក្លឹប​ និង​ Messi ផ្ទាល់​ តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​ចង់​ឲ្យ​រឿង​ហ្នឹង​កើត​ឡើង​ "។

នៅ​ខណៈ​នេះ​ Messi ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា​ គេ​នឹង​ចេញ​ពី​ PSG ផ្លាស់​ទៅ​លីគ​ Saudi Pro League រី​ឯ​ Barca ក៏​មាន​បំណង​ចង់​បាន​គេ​ត្រលប់​មក​វិញ​ផង​ដែរ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់