• 2023-05-16 10:41:35
  • បាល់ទាត់

អតីត​គ្រូ​ Leeds ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​

  • 2023-05-16 10:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Marcelo Bielsa អតីត​អ្នកចាត់ការ​ក្លឹប​ Leeds United ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​មាន​កុងត្រា​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​នេះ​រយៈពេល​ ៣ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦ ដោយ​ទទួល​បន្ទុក​ដឹកនាំ​ក្រុម​នេះ​ឆ្ពោះ​ទៅ​កាន់​ World Cup 2026។

លោក​ Bielsa មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​ និង​ក្រុម​ជម្រើសជាតិ​ ៣០ឆ្នាំ​ជាង​ឯណោះ​ចាប់​ពី​ឆ្នាំ​១៩៨៧​រហូត​មក​ ទល់​បច្ចុប្បន្ន​ ដោយ​ក្លឹប​ធ្វើ​ជា​ គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ ឈីលី​ និង​ជា​អ្នក​ចាត់​ការ​ក្លឹប​ Leeds United ជា​ដើម​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់