• 2023-05-15 12:35:08
  • បាល់ទាត់

Laportaថា​ Barca ចង់​បាន​ Messi តែ​មិន​ចំណាយ​ហួសហេតុ​លើ​គេ​នោះ​ទេ​

  • 2023-05-15 12:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​និយាយ​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​របស់​លោក​ចង់​បាន​ ខ្សែ​ប្រយុទ្ធ​ Lionel Messi តែ​មិន​ចំណាយ​លុយ​ហួសហេតុ​ដើម្បី​តែ​យក​គេ​ឲ្យ​បាន​នោះ​ទេ​។

លោក​ Laporta បាន​និយាយ​ថា​៖" យើង​ចង់​បាន​ Leo តែ​យើង​មិន​ចំណាយ​លុយ​ហួសហេតុ​ដើម្បី​ឲ្យ​តែ​យក​គេ​មក​បាន​នោះ​ទេ​។ យើង​នឹង​ចាត់​ចែង​លើ​គម្រោង​នឹង​ទៅ​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​ "។

លោក​បន្ត​ថា​៖" សួរ​ថា​បើ​មក​ Barca យើង​ គេ​នឹង​លេង​នៅ​ឯ​ណា​? រឿង​ហ្នឹង​គឺ​សម្រេច​លើ​ Xavi។ រឿង​ហ្នឹង​វា​មិន​មែន​ជា​បញ្ហា​សម្រាប់​កីឡាករ​ឆ្នើម​លើ​លោក​ដូច​ជា​ Messi នេះ​ឡើយ​ "។

នៅ​ខណៈ​ Messi កំពុង​លេង​ឲ្យ​ក្លឹប​ PSG ដោយ​មាន​កុងត្រា​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣​នេះ​ ដោយ​អាច​បន្ត​កុងត្រា​ ១ឆ្នាំ​ទៀត​។ ថ្មី​នេះ​ក៏​មាន​ព័ត៌មាន​ជា​ច្រើន​ថា​ កីឡាករ​នេះ​អាច​នឹង​ផ្លាស់​ទៅ​កាន់​ក្លឹប​មួយ​នៅ​ Saudi Pro League ៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់