- 2023-05-15 11:32:34
- ព័ត៌មាន
Pogba រងរបួសទៀត ក្រោយជាប់ក្នុងជម្រើសដំបូងលើកទី១ ក្នុងរយៈពេល ១ឆ្នាំ
- 2023-05-15 11:32:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba រងរបួសទៀត ក្រោយជាប់ក្នុងជម្រើសដំបូងលើកទី១ ក្នុងរយៈពេល ១ឆ្នាំ
ចន្លោះមិនឃើញ
ខ្សែបម្រើបារាំង Paul Pogba រងរបួសទៀតហើយ បន្ទាប់ពីចូលលេងបាន ២៤នាទីក្នុងប្រកួត ដែលខ្លួនជាប់ជាជម្រើសដំបូង កាលពីថ្ងៃព្រហស្បតិ៍។
ក្នុងយប់ថ្ងៃព្រហស្បតិ៍ Juventus លេងប៉ះនឹងក្លឹប Cremonese ក្នុងក្របខ័ណ្ឌ Serie A ដោយក្លឹបសេះបង្កង់ឈ្នះ ២ ទល់នឹង ០។
Pogba ខកខានជាប់ជាជម្រើស ១១នាក់ដំបូងតាំងពីឆ្នាំ២០២២មក ពោលគឺក្នុងប្រកួតរវាងក្លឹប Manchester United ប៉ះនឹង Liverpool កាលពីខែមេសា ឆ្នាំមុន។
កីឡាកររូបនេះបានផ្លាស់មកកាន់ Juventus កាលពីរដូវក្ដៅឆ្នាំមុន។ យ៉ាងណាមិញ ខ្សែបម្រើបារាំងវ័យ ៣០ឆ្នាំរូបនេះមានសំណាងមិនសូវល្អសោះ ដោយសារតែងាកៗរបួស៕