• 2023-05-07 08:48:19
  • ព័ត៌មាន

សហព័ន្ធបាល់ទាត់កម្ពុជា ផ្តល់ប័ណ្ឌទស្សនាការប្រកួតពេញមួយជីវិត ដល់ព្រឹទ្ធចារ្យកីឡា ​លោកអ៊ុំ សួន

  • 2023-05-07 08:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងប្រគល់ជូន “ប័ណ្ណទស្សនាការប្រកួតពេញមួយជីវិត” ជូនដល់លោក អ៊ុំ សួន ដែលជាអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ជាយូរអង្វែងមកហើយ។​​​​​​​​​​​​​​​​​​​​​

ប័ណ្ណនេះ នឹងមានអទិភាព អាចចូលទស្សនាគ្រប់ការប្រកួតទាំងអស់ដែលស្ថិតក្រោម ឬរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងទឹកដីព្រះរាជាណាក្រកម្ពុជា។

លោក អ៊ុំ សួន ជាអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ដែលជារឿយៗ គេតែងឃើញលោកអ៊ុំ ចូលរួមទស្សនាការប្រកួតបាល់ទាត់ រវាងក្លិប នៅក្នុងលីកកម្ពុជា និង ក្រុមជម្រើសជាតិគោព្រៃផងដែរ៕

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម