![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/International-Sports/soccer/Soccer54/Soccer144/Soccer215/64530a1cc4841_1683163620_medium.jpg)
- 2023-05-04 01:32:43
- បាល់ទះ
ជួបគ្នាយប់នេះ គ្រូបាល់ទះកម្ពុជាមិនហ៊ានមើលស្រាលហ្វីលីពីន ព្រោះកត្តានេះ
- 2023-05-04 01:32:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបគ្នាយប់នេះ គ្រូបាល់ទះកម្ពុជាមិនហ៊ានមើលស្រាលហ្វីលីពីន ព្រោះកត្តានេះ
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិបាល់ទះកម្ពុជានឹងត្រូវប្រកួតជាមួយជម្រើសជាតិហ្វីលីពីនសម្រាប់ការប្រកួតទីពីរក្នុងវគ្គសន្សំពិន្ទុពូល A នៅយប់នេះម៉ោង៧:៣០នាទីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។
ការប្រកួតទីមួយរបស់កម្ពុជាបានយកឈ្នះសិង្ហបុរី៣សិតទល់នឹង០ ខណៈហ្វីលីពីនលេងចាញ់ឥណ្ឌូណេស៊ី ៣សិតទល់នឹង០។ មែនទែនទៅ កាលពីស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម កម្ពុជានិងហ្វីលីពីនក៏ស្ថិតនៅក្នុងពូលជាមួយគ្នាដែរ។ កាលនោះក្នុងការប្រកួតកម្ពុជាបានយកឈ្នះ៣សិតទល់នឹង១សិត។
យ៉ាងណាការប៉ះគ្នាម្ដងទៀតនេះ លោក Li Jun ដែលជាគ្រូបាល់ទះជម្រើសជាតិកម្ពុជាមិនហ៊ានមើលស្រាលហ្វីលីពីនឡើយ ត្បិតធ្លាប់ឈ្នះលើកមុនក៏ដោយ។ "ស្អែកយើងប៉ះហ្វីលីពីន ដូច្នេះយើងមិនអាចមើលងាយគូសត្រូវបានឡើយ ត្រូវប្រឹងឲ្យអស់ពីលទ្ធភាព។ ជាក់ស្ដែងស៊ីហ្គេមឆ្នាំនេះ ពួកគេផ្លាស់ប្ដូរកីឡាករថ្មីច្រើន ជាពិសេសមានក្មេងៗទៀត"។ សម្ដីលោក Li Jun ក្រោយបញ្ចប់ការប្រកួតជាមួយសិង្ហបុរី។
ក្នុងពូល A កម្ពុជានិងឥណ្ឌូណេស៊ីកំពុងមាន៣ពិន្ទុដូចគ្នា ស្របពេលដែលហ្វីលីពីននិងសិង្ហបុរីមាន០ពិន្ទុដូចគ្នា៕