• 2023-05-02 03:26:18
  • ព័ត៌មាន

ចេសា ដាក់​គោលដៅ​យក​មេដាយ​មាស​២​គ្រឿង​ឱ្យ​កម្ពុជា​

  • 2023-05-02 03:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាការិនី​ជូជឺតស៊ូ ​ខាន់ ចេសា បាន​ដាក់​គោលដៅ​យក​មេដាយ​មាស​ជូន​កម្ពុជា​ឱ្យ​បាន​២​គ្រឿង​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។

​ចេសា បានមកដល់ទឹកដីកម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃទី១​ ខែ​ឧសភា​ ឆ្នាំ​២០២៣ ​ជាមួយស្មាមញញឹម និង​ទំនុក​ចិត្ដ​ខ្ពស់ ក្នុងការស្វែងរកមេដាយមាសជូនជាតិ។ ​កំពូល​កីឡា​ការិនី​រូប​នេះ​បាន​និយាយ​ថា​ “​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត ក្នុងការមកចូលរួមប្រកួតប្រជែងតំណាងឱ្យកម្ពុជា ព្រម​ទាំង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់ប្រជាជន​ និងអ្នកទាំងអស់គ្នា។ ខ្ញុំមានជំនឿចិត្ត​ខ្ពស់​ក្នុង​ការ​ទទួល​បាន​មេដាយ​ជូន​កម្ពុជា​។ ខ្ញុំសង្ឃឹមថា នឹង​យក​បាន​មេដាយ​មាស​២​គ្រឿង​ជូន​កម្ពុជា ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​នេះ”។

ម្ចាស់​មេដាយ​មាស​ កីឡាអាស៊ី ឆ្នាំ២០១៨ ​ខាន់ ចេសា បាន​អះអាង​ថានាង​មិន​មាន​បញ្ហា​របួស ​និង​សុខភាព​អ្វី​នោះ​ទេ​ក្នុង​ការ​ត្រៀម​ប្រកួត​ស៊ីហ្គេម​នេះ។ ផ្ទុយ​ទៅ​វិញ ​មាន​តែ​កម្លាំង​ចិត្ត​កើន​ឡើង​ទ្វេ​ដង​នៅ​ពេល​បាន​ឃើញ​អ្នក​គាំទ្រ​ចាំ​ទទួល​យ៉ាង​ច្រើន​បែប​នេះ។ ​ចេសា ​នឹង​ត្រូវ​ប្រកួត​លើ​វិញ្ញាសា ២​គឺ Gi​ ទម្ងន់ ៥២គីឡូក្រាម ​និង​ No-Gi​ ទម្ងន់​ ៥២គីឡូក្រាមដូចគ្នា៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី