- 2023-04-29 05:25:49
- ព័ត៌មាន
ព្រះអគ្គិជ័យកីឡា ដង្ហែរនៅភ្នំពេញ ដោយមាន Anchor ជាអ្នកចូលរួមសំខាន់
- 2023-04-29 05:25:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះអគ្គិជ័យកីឡា ដង្ហែរនៅភ្នំពេញ ដោយមាន Anchor ជាអ្នកចូលរួមសំខាន់
ចន្លោះមិនឃើញ
ព្រះអគ្គិជ័យកីឡា បានត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី ២៧ខែមេសាឆ្នាំ២០២៣ហើយនៅតាមច្រកទ្វាក្រៀល ណងណុកយៀន ខេត្តស្ទឹងត្រែងមុនពេល ធ្វើដំណើរមកភ្នំពេញ មុនបន្តដំណើររត់តាមបណ្តាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រ។
កម្ពុជា បានបង្កើត និងសម្រេចបានគោលដៅជាប្រវត្តិសាស្ត្រជាច្រើន ក្រោយពីមានការចូលរួមពីគ្រប់ភាគី ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់។ ក្នុង នោះ ក៏មានចំណែករបស់ស្រាបៀរ Anchor ដែលជាដៃគូឧបត្ថម្ភផ្នែកស្រាបៀរសម្រាប់ការប្រកួតស៊ីហ្គេម២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងរយៈពេល ៦៤ឆ្នាំនេះដែរ។ ក្រោមពាក្យស្លោក “ដល់វគ្គខ្មែរហើយ” Anchor ពិតជាមានមោទកភាព និងជឿជាក់ថាកម្ពុជានឹងទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះមិនខាន។
យុទ្ធនាការ “ដល់វគ្គខ្មែរហើយ” របស់ Anchor ដែលបានបញ្ចេញវីដេអូទាំងលើប្រព័ន្ធឌីជីថល និងទូរទស្សន៍។ Anchor ក៏កំពុងនាំមកនូវ ការប្រារព្ធពិធីកាន់តែច្រើនឡើងសម្រាប់អ្នករាល់គ្នា ដោយភ្ជាប់ត្រឡប់ទៅគំនិតដែលថាកម្ពុជាគ្រប់រូបជាអ្នកឈ្នះ តាមរយៈ App AR Filterស៊ីហ្គេម” ដ៏រីករាយ។ មួយវិញទៀត Anchor ក៏បានរៀបចំ Cheerleader ជាច្រើននាក់តាមសាខាចំនួន ២០០ នៅទូទាំងប្រទេសផងដែរ ដើម្បីជា ការអបអរព្រឹត្តិការណ៍នេះ»។
អ្វីដែលកាន់តែពិសេសមួយទៀត សម្រាប់ការដង្ហែរព្រះអគ្គិជ័យកីឡានៅរាជធានីភ្នំពេញវិញ ខាងក្រុមហ៊ុន Anchor ក៏មានតំណាងចូលរួម ផងដែរគឺ តេង សុផាណា នាយកផ្នែកធនធានមនុស្សដែលជាស្ត្រីថ្នាក់ដឹកនាំម្នាក់ចូលរួមរត់ដង្ហែរ។ ក្នុងនោះ រួមមានការហូរកញ្ជ្រាវពី Anchor Cheer Troop ដែលជាអ្នករាំអមតាមផ្លូវ និងក៏មានការចូលរួមពីសំណាក់តារាកំប្លែង ពាក់មី និងតារា TikTok Vannak និង Szeng ផងដែរ។
ព្រះអគ្គិជ័យកីឡានឹងដង្ហែរនៅថ្ងៃ២៩ខែមេសានេះ មុនពេលនៅថ្ងៃទី ៣០ ខែមេសា ចេញពីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង។ មួយថ្ងៃបន្ទាប់ក្បួនដង្ហែរត្រូវ ចេញពីកំពង់ឆ្នាំង ទៅខេត្តពោធិ៍សាត់ មុនបន្តទៅខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែឧសភា។ នៅថ្ងៃទី០៣ ខែឧសភា ដង្ហែពីបាត់ដំបង ទៅខេត្តសៀមរាប និង បន្តដំណើរចេញពីខេត្តសៀមរាប ទៅខេត្តកំពង់ធំ នៅថ្ងៃទី០៤ និងនៅថ្ងៃទី០៥ ដង្ហែរពីខេត្តកំពង់ធំ ទៅកាន់ពហុកីឡដ្ឋានមរតកតេជោតែម្តង៕