• 2023-04-28 13:57:25
  • បាល់ទាត់

Xavi ឆ្លើយ​តប​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​រឿង Messi ត្រលប់​មក Barca វិញ

  • 2023-04-28 13:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Barcelona លោក Xavi Hernandez ថា​រឿង​ Lionel Messi ត្រលប់​មក​ Barca វិញ​ឬ​អត់ ចាំ​ពិភាក្សា​ក្រោយ​ក្លឹប​ឈ្នះ​ពាន​ La Liga សិន។

ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន លោក Xavi បាន​និយាយ​ថា លោក​មិន​ដឹង​ថា Messi អាច​ត្រលប់​មក​ Barcelona វិញ​ ឬ​អត់​នោះ​ទេ។ អ្វី​ដែល​សំខាន់​ពេល​នេះ គឺ​ការ​ត្រៀម​ខ្លួន​សម្រាប់​ប្រកួត​បន្ទាប់ ហើយ​នៅ​ពេល​ដែល Barca ឈ្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ ចាំ​និយាយ​រឿង​ផ្ទេរ Messi មក​វិញ។ នេះ​បើ​តាម​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ។

ទោះ​ជា​យ៉ាង​ណា បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ Fabrizio Romano បាន​ឲ្យ​ដឹង​ថា​ Xavi កំពុង​ជំរុញ​យ៉ាង​ខ្លាំង ធ្វើ​យ៉ាង​ណា​ឲ្យ Messi ត្រលប់​មក​ Barca វិញ។ បើ​តាម​ប្រភព​ដដែល Xavi បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ Messi ជា​ច្រើន​លើក​ច្រើន​សារ។

Barcelona កំពុង​ឈរ​កំពូល​តារាង La Liga មាន​ ៧៦ ពិន្ទុ ដាច់​ ១១ ពិន្ទុ​ពី Real Madrid ដែល​កំពុង​ឈរ​លេខ ២។

Messi គឺ​ជា​វីរបុរស​ក្លឹប​ Barca។ កីឡាករ​អាហ្សង់ទីន​លេង​ឲ្យ​ក្លឹប​ប្រមាណ ១៧ ឆ្នាំ​ ដោយ​លេង​បាន ៧៧៨ ប្រកួត និង​ស៊ុត​ចូល ៦៧២ គ្រាប់។ បញ្ហា​ហិរញ្ញវត្ថុ​មួយ​ចំនួន​របស់​​ក្លឹប​អ្នក​មាន​បុណ្យ​ បាន​បណ្ដាល​ឲ្យ​ Messi ចាក​ចេញ​ពី​ក្លឹប​ទៅ​ចូល​រួម​ជាមួយ PSG កាល​ពី​ខែ​សីហា​ឆ្នាំ ២០២១​។

នា​ពេល​ថ្មីៗ​នេះ​ មាន​ពាក្យ​ចចាមអារ៉ាម​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ល្បី​ឈ្មោះ​មួយ​ចំនួន បាន​លើក​ឡើង​ថា Messi នឹង​ចាក​ចេញ​ពី PSG ដើម្បី​ទៅ​ចូល​រួម Barca វិញ៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់