- 2023-04-28 06:53:00
- ព័ត៌មាន
ស្ប៉តពាណិជ្ជកម្មថ្មីរយៈពេល ១នាទី របស់ Anchor ខ្លីមែន តែបង្កប់សារមានន័យគ្រប់យ៉ាង
- 2023-04-28 06:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ប៉តពាណិជ្ជកម្មថ្មីរយៈពេល ១នាទី របស់ Anchor ខ្លីមែន តែបង្កប់សារមានន័យគ្រប់យ៉ាង
ចន្លោះមិនឃើញ
ស្ប៉តពាណិជ្ជកម្មថ្មីរបស់ Anchor បានចេញផ្សាយជាផ្លូវការកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ ដោយបាន បង្ហាញពីសកម្មភាពប្រកបរបរការងាររបស់មនុស្សម្នាក់ៗ ដែលចេញពីការតស៊ូ ក្ដីស្រឡាញ់ និងភាពជឿជាក់។ ការខិតខំ និងប្រឹងប្រែងក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ តែងនាំមកនូវជោគជ័យ និងលទ្ធផលជាទីគាប់ចិត្តដល់អ្នកដែលពិតជាលះបង់កម្លាំងកាយចិត្តពិតប្រាកដ។ មិនថាយើងមានការងារអ្វី គឺសុទ្ធតែជាការរួបរួមបង្កើតពេលវេលាអ្វីមួយឲ្យចេញជារូបរាង។
ជាមួយគ្នានោះ ស្របពេលនៃព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមត្រូវបានរៀបចំឡើងដោយ ម្ចាស់ផ្ទះកម្ពុជា ដូច្នេះស្មារតីរួបរួមរបស់ប្រជាជនខ្មែរ ក៏កាន់តែមានតម្លៃ និងអស្ចារ្យ។ ក្នុងនាមជាដៃគូសហការ Anchor ក៏បានក្លាយជាចំណែកសំខាន់ ក្នុងការធ្វើឲ្យពេលវេលាជួបជុំទាំងឡាយ នៃការអបអរពេញដោយអនុស្សាវរីយ៍ល្អៗ និងមានន័យផងដែរ។
អបអរកម្ពុជាដែលបានក្លាយជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ជាប្រវត្តិសាស្ត្រ។ តោះ លើកអាន់ឆ័រឡើងដើម្បីអបអរយើងគ្រប់គ្នាដែលបានជួយកម្ពុជារះលើឆាកអន្តរជាតិ។