• 2023-04-26 13:04:07
  • ព័ត៌មាន

Man City ត្រៀម​បើក​ទ្វា​ប៉ះ Arsenal យប់​នេះ ខណៈ​តំណែង​កំពូល​តារាង​ប្រកៀកប្រកិត​គ្នា

  • 2023-04-26 13:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester City នឹង​បើក​ទ្វា​ប៉ះ​ក្លឹប​កាំភ្លើង​ធំ Arsenal នៅ​យប់​នេះ​វេលាម៉ោង ២យប់​ ម៉ោង​នៅ​កម្ពុជា។

ក្លឹប​ទាំង​ ២ កំពុង​តែ​ប្រកៀកប្រកិត​គ្នា​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១នៃ​ក្របខ័ណ្ឌ Premier League។ នៅ​ពេល​នេះ​ដែរ Arsenal ឈរ​លេខ ១ ដោយ​មាន ៧៥ពិន្ទុ តែ​លេង​ ៣២ប្រកួត ចំណែក​ឯ Man City វិញ​លេង​តែ ៣០ប្រកួត មាន ៧០ពិន្ទុ។

នេះ​បាន​សេចក្ដី​ថា ប្រសិន​បើ​ប្រកួត​ស្មើ​គ្នា ហើយ​ Man City អាច​មាន ៧៦ពិន្ទុ ហើយ​ឈរ​លេខ ១ លើស​ Arsenal មួយ​ពិន្ទុ​ក្នុង​ករណី​ដែល​ Man City ឈ្នះ​ទាំង​ ២ប្រកួត។

Arsenal មួយ​រយៈ​ចុង​ក្រោយ​ភ្លាត់​របូត​ពិន្ទុ​ជា​ច្រើន​ចេញ​ពី​ដៃ ដោយ​ក្លឹប​នេះ​ស្មើ ៣ប្រកួត ក្នុង​៥ប្រកួត​ចុង​ក្រោយ ចំណែក​ឯ City វិញ​ ៥ប្រកួត​ចុង​ក្រោយ ឈ្នះ​ទាំង ៥៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់