- 2023-04-07 10:50:28
- ព័ត៌មាន
ល្ហិចល្ហៀងថា Ole នឹងកាន់ក្រុម Champions League មួយនាពេលឆាប់ៗ
- 2023-04-07 10:50:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ហិចល្ហៀងថា Ole នឹងកាន់ក្រុម Champions League មួយនាពេលឆាប់ៗ
ចន្លោះមិនឃើញ
ល្ហិចល្ហៀងថា លោក Ole Gunnar Solskjaer អតីតអ្នកចាត់ការក្លឹប Manchester United នឹងត្រលប់មកកាន់ពិភពបាល់ទាត់វិញ ដោយកាន់ក្លឹបមួយដែលមានតំណែងនៅក្នុងក្របខ័ណ្ឌ UEFA Champions League នាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។
ប្រភពខាងលើបានឱ្យដឹងថា លោក Ole ស្ថិតក្នុងជាបេក្ខភាពមួយរូប ដែលក្លឹបបែលហ្សិក Club Brugge កំពុងទាក់ទងទៅកាន់តំណែង។
ក្លឹប Brugge ច្រើនតែបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍ UEFA Champions League ជាច្រើនឆ្នាំ។ យ៉ាងណាមិញ Brugge នៅពេលនេះកំពុងតែត្រដាបត្រដួស ជាមួយនឹងទម្រង់លេងរបស់ខ្លួន ដោយក្លឹបនេះបានផ្លាស់ប្ដូរគ្រូអស់ជាច្រើនសារហើយនៅមួយរយៈចុងក្រោយ។
លោក Ole បានចាកចេញពីពិភពបាល់ទាត់ចង់ ២ឆ្នាំហើយ ក្រោយពីចែកផ្លូវគ្នាជាមួយ Manchester United កាលពីឆ្នាំ២០២១៕