• 2023-04-06 11:35:08
  • បាល់ទាត់

Ancelotti ឲ្យ​កាដូ​ពិសេស​ទៅ​កីឡាករ​ Real ក្រោយ​ឈ្នះ Barca

  • 2023-04-06 11:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ Carlo Ancelotti បាន​ឲ្យ​កីឡាករ Real Madrid សម្រាក​ចំនួន​មួយ​ថ្ងៃ​ ក្រោយ​លត់​ Barcelona ៤-០ ហើយ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​រង្វាន់​ Copa del Rey។

លោក Ancelotti បាន​និយាយ​ទៅ​កាន់​កីឡាករ Real ថា​លោក​ពិត​ជា​មាន​មោទនភាព​ដែល​កូន​ក្រុម​របស់​លោក​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ពេល​លេង​ប៉ះ Barca។ លោក​បន្ថែម​ថា លោក​នឹង​អនុញ្ញាត​ឲ្យ​កីឡាករ​ Real សម្រាក​ចំនួន​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ឈ្នះ​ការ​ប្រកួត​មួយ​នេះ។

បន្ទាប់​ពី​ឮ​គ្រូ​បង្វឹក​និយាយ​បែប​នេះ កីឡាករ​ Real បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Goal។

Real ត្រូវ​ប៉ះ Osasuna ក្នុង​កម្មវិធី​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Copa del Rey នៅ​ខែ​ឧសភា​ខាង​មុខ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់