• 2023-03-31 10:47:36
  • ព័ត៌មាន

មាន​ដឹង​ទេ​? កីឡាករ​មក​ពី​អាស៊ានស្ថិត​​ក្នុង​ចំណោម​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ឱ្យ​ជម្រើស​ជាតិ

  • 2023-03-31 10:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​អាស៊ាន​ម្នាក់​ស្ថិត​ក្នុង​ចំណោម កីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ មិនមែន​គិត​ត្រឹម​តំបន់​អាស៊ីអាគ្នេយ៍ ឬ តំបន់​អាស៊ី​ទេ ពោល​គឺ​ដល់​ថ្នាក់​ពិភពលោក​តែ​ម្ដង។

កីឡាករ​រូប​នេះ​ កីឡាករ មុខាតារ ដាហារី (Mokhtar Dahari) នៃ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី។ លោក​បាន​លេង​ក្នុង​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ​។ លោក​លេង​ឱ្យ​ម៉ាឡេស៊ី​អស់​រយៈពេល ១៣ឆ្នាំ ដោយ​បញ្ចប់​នៅ​ឆ្នាំ១៩៨៥។ រយៈពេល​ជាង​ ១ទសវត្ស​នៃ​ការ​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​នេះ លោក​រក​គ្រាប់​បាល់​បាន ៨៩គ្រាប់។

តាម​ពិត​ទៅ ចំនួន​គ្រាប់​បាល់​ ៨៩គ្រាប់​នេះ​ធ្វើ​ឱ្យ​លោក ដាហារី ជាប់​លេខ​១ ខាង​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​ឯណោះ។ ប៉ុន្តែ​កំណត់ត្រា​របស់​លោក​ត្រូវ​បាន​បំបែក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​អ៊ីរ៉ង់ Ali Daei។

មក​ទល់​ពេល​នេះ លោក​ជាប់​ចំណាត់​ថ្នាក់​លេខ ៤ ខាង​រក​គ្រាប់​បាល់​ជម្រើសជាតិ​ច្រើន​ជាង​គេ​ បន្ទាប់​ពី ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ខ្សែ​ប្រយុទ្ធ​អ៊ីរ៉ង់ និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ដែល​ទើប​តែ​រក​បាន ១០០គ្រាប់​នា​ពេល​ថ្មីៗ​នេះ។

លោក ដាហារី ​កើត​ឆ្នាំ១៩៥៣ ចាប់​ផ្ដើម​អាជីព​បាល់ទាត់​របស់​លោក​នៅ​ឆ្នាំ១៩៧២ ហើយ​បញ្ចប់​នៅ​ឆ្នាំ១៩៨៨។ លោក​ទទួល​មរណភាព​នៅ​ឆ្នាំ១៩៩១ ក្នុង​វ័យ​៣៧ឆ្នាំ ដោយ​រោគ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ខ្សោយ​ខាង​ប្រព័ន្ធ​ប្រសាទ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់