• 2023-03-30 11:22:23
  • ព័ត៌មាន

Messi ក្លាយ​ជា​កីឡាករ​ទី៣ ដែល​រក​បាន​ ១០០គ្រាប់​ឱ្យ​ក្រុម​ជម្រើស​ជាតិ

  • 2023-03-30 11:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​ក្លាយ​ជា​កីឡាករ​ទី៣ នៅ​លើ​លោក ដែល​រក​បាន ១០០គ្រាប់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​។

កីឡាករ​រូប​នេះ​រក​បាន​គ្រាប់​ទី១០០ ក្នុង​ប្រកួត​មិត្តភាព​រវាង​អាហ្សង់ទីន ទល់​នឹង​ប្រទេស​ដី​កោះ​គូរ៉ាសាវ កាល​ពី​ម្សិលមិញ។ ក្នុង​ប្រកួត​នេះ​ដែរ អាហ្សង់ទីន​យក​ឈ្នះ​ប្រទេស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ប្រទេស​កូឡុំប៊ី​មួយ​នេះ ក្នុង​លទ្ធផល ៧-០។ ជាមួយ​គ្នានោះ​ដែរ Messi រក​បាន​ ៣គ្រាប់។

Messi នៅ​ពេល​នេះ​រក​បាន ១០២គ្រាប់​ហើយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​។

កីឡាករ​ដែល​រក​គ្រាប់​បាល់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ច្រើន​ជាង​គេ​គឺ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ដែល​រក​បាន ១២២គ្រាប់ ហើយ​បន្ត​មក​ទៀត​គឺ ខ្សែ​ប្រយុទ្ធ​អ៊ីរ៉ង់ Ali Daei ដែល​រក​បាន ១០៩គ្រាប់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់