• 2023-03-30 10:19:05
  • បាល់ទាត់

សម្ដេច​តេជោ​បញ្ជា​មិន​ឲ្យ​លក់​សំបុត្រ​ចូល​មើល​ការ​ប្រកួត​ស៊ីហ្គេម

  • 2023-03-30 10:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ដល់​គ្រប់​មន្ត្រីពាក់ព័ន្ធ​មិន​ឲ្យ​លក់​សំបុត្រ​ចូល​មើល​ការ​ប្រកួត​ស៊ីហ្គេម រាប់​បញ្ចូល​ទាំង​កម្មវិធី​បើក និង​បិទ​។

តាម​រយៈ​សារ​ជា​សម្លេង​ សម្តេច​តេជោ​ ហ៊ុន សែន បញ្ជា​មិន​ឲ្យ​មាន​ការ​លក់​សំបុត្រ​ក្នុង​ការ​ចូល​មើល​ការ​ប្រកួត​ស៊ីហ្គេម រាប់​បញ្ចូល​ទាំង​កម្មវិធី​បើក និង​បិទ។ សម្ដេច​បញ្ជា​ទៅ​​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​បង្ក​លក្ខណៈ​ឲ្យ​ប្រជាជន​ចូល​ទស្សនា​ដោយ​សេរី​នូវ​កម្មវិធី​ស៊ីហ្គេម រាប់​ទាំង​កម្មវិធី​បើក​ និង​បិទ។ សម្តេចមានប្រសាសន៍ថា សម្តេចមិនដែលអនុញ្ញាតឲ្យមានការ​លក់សំបុត្រចូលទស្សនាកម្មវិធីស៊ីហ្គេមនោះឡើយ។

សម្តេច​បន្ត​ថា បើ​មាន​នរណា​ហ៊ាន​ទាម​ទារ​ប្រាក់​ប្រជាពលរដ្ឋ​រឿង​ចូល​ទស្សនា​កម្មវិធី​ស៊ីហ្គេម ជន​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី និង​ចំពោះ​មុខ​ច្បាប់។

សូម​បញ្ជាក់​ផង​ដែរ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ មាន​ការ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ថា នឹង​មាន​ការ​លក់​សំបុត្រ​ចូល​ទស្សនា​កម្មវិធី​បើក​ និង​បិទ​ស៊ីហ្គេម៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី