• 2023-03-30 03:26:12
  • ព័ត៌មាន

កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ប្រកួតដណ្តើមពានរង្វាន់អន្តរជាតិមួយ មុនស៊ីហ្គេម មកដល់

  • 2023-03-30 03:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ផ្នែកបុរស បានចូលរួមប្រកួតពានរង្វាន់បាល់ទះអន្តរជាតិមួយឈ្មោះថា Tri-Nation Volleyball Cup 2023 ដើម្បីជាផ្នែកមួយនៃការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភាខាងមុខ។

សម្រាប់ពានរង្វាន់នេះ នឹងត្រូវបើកការប្រកួតជាផ្លូវការ ពីថ្ងៃទី២៩ ខែមីនានេះ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅលើទីលានបាល់ទះ MBSA Indoor Volleyball Hall Section 4 នៅរដ្ឋ Shah Alam, Selangor ប្រទេសម៉ាឡេស៊ី ហើយក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ទឹកដីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែមីនា។

តាមកម្មវិធី និងកាលវិភាគនៃការប្រកួតពានមិត្តភាពអន្តរជាតិនេះ គឺក្រុមជម្រើសជាតិបាល់ទះកម្ពុជា ត្រូវប្រកួតបើកឆាកជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែមីនា វេលាម៉ោង ៩:៣០នាទីយប់ មុនពេលជួបក្រុមសិង្ហបុរី នៅថ្ងៃទី៣០ ខែមីនា វេលាម៉ោង ៧:៣០នាទីយប់ ហើយការប្រកួតលើកទី៣ចុងក្រោយ គឺក្រុមកម្ពុជា ត្រូវជួបក្រុមម៉ាឡេស៊ី B នៅថ្ងៃទី៣១ ខែមីនា វេលាម៉ោង ៧:៣០នាទីយប់។ ក្រោយចប់ការប្រកួតវិលជុំសន្សំពិន្ទុនេះ ក្រុមណាមានពិន្ទុលើគេ ឈរលេខ១ និងលេខ២ ត្រូវឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ យកជើងឯកប្រចាំឆ្នាំនេះតែម្តង៕

CAMSOC

មតិយោបល់