- 2023-03-29 11:24:54
- បាល់ទាត់
De Gea បដិសេធសំណើតកុងត្រាជាមួយ Man Utd
- 2023-03-29 11:24:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea បដិសេធសំណើតកុងត្រាជាមួយ Man Utd
ចន្លោះមិនឃើញ
អ្នកចាំទី David de Gea ត្រូវបានរាយការណ៍ថា បានបដិសេធសំណើទីមួយ ក្នុងការតកុងត្រាជាមួយក្លឹប Manchester United។
បើតាម Goal កីឡាករ De Gea បានបដិសេធសំណើទីមួយក្នុងតកុងត្រា។ ក្លឹបបិសាចក្រហមបានផ្ដល់កុងត្រាថ្មីឲ្យអ្នកចាំទីសញ្ជាតិអេស្ប៉ាញ ក៏ប៉ុន្តែកាត់បន្ថយថ្លៃពលកម្ម បើធៀបនឹងកុងត្រាបច្ចុប្បន្ន។ បើតាមកុងត្រាបច្ចុប្បន្ន តាំងពីឆ្នាំ ២០១៩ រហូតដល់ចប់រដូវកាលនេះ De Gea ទទួលបានប្រាក់បំណាច់ចំនួន ៣៧៥០០០ ផោន ក្នុងមួយសប្ដាហ៍។
យោងតាមប្រភពដដែល ភាគី De Gea យល់ឃើញថា ជាការពិត De Gea មានវ័យ ៣២ ឆ្នាំហើយ និងទទួលស្គាល់ថាមិនអាចសុំបន្តទទួលបានកម្រិតប្រាក់បំណាច់បច្ចុប្បន្ននោះឡើយ។ ទោះយ៉ាងណា ភាគីកីឡាករ ក៏យល់ឃើញថា ក្លឹបមិនគួរកាត់បន្ថយកម្រិតប្រាក់បំណាច់ច្រើនពេកដែរ ក៏ព្រោះថា De Gea នៅតែជាសមាជិកដ៏សំខាន់របស់បិសាចក្រហម ក្រោមការដឹកនាំរបស់លោក Erik Ten Hag។
គិតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍បានបញ្ជាក់ថា Man Utd ចង់បន្ថយប្រាក់បំណាច់ប៉ុន្មានទេពី De Gea។ ភាគីទាំងពីរកំពុងចរចាគ្នាបន្ត។
កុងត្រាបច្ចុប្បន្នរបស់ De Gea នឹងបញ្ចប់នៅចប់រដូវកាលនេះ។
តាំងពីចូលរួមជាមួយ Man Utd នៅឆ្នាំ ២០១១ មក De Gea លេងឲ្យក្លឹប ៤០២ ប្រកួត ហើយជួយរារាំងមិនឲ្យគូប្រកួតស៊ុតចូលចំនួនប្រមាណ ១៤០ លើក៕