• 2023-03-29 03:19:25
  • បាល់ទាត់

ផ្លូវការ CAMSOC សម្រេចឲ្យ FFCប្រើឈុតផ្ទាល់ខ្លួនសម្រាប់ការប្រកួតស៊ីហ្គេម

  • 2023-03-29 03:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«CAMSOC បានអនុញ្ញាតជូនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឲ្យប្រើប្រាស់ឯកសណ្ឋានកីឡារបស់សហព័ន្ធផ្ទាល់ ក្នុងការប្រកួតកីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣» នេះបើយោងតាមការប្រកាសរបស់ FFCនៅព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០២៣នេះ។

FFC បញ្ជាក់ថា «ក្នុងការប្រកួតវិញ្ញាសារបាល់ទាត់ ក្រុមជម្រើសជាតិកម្ពុជាទាំង២ក្រុម ពោលគឺក្រុមបុរស និងក្រុមនារី នឹងប្រើប្រាស់ឯកសណ្ឋានដែលផលិត និងផ្គត់ផ្គង់ដោយក្រុមហ៊ុន Varaman នៃ Collection ដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ រួមមានដូចជា ឯកសណ្ឋានធ្វើដំណើរ ឯកសណ្ឋានហ្វឹកហាត់ និងឯកសណ្ឋានការប្រកួត។ សម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធានគណ:កម្មការធិការជាតិ CAMSOC ដែលបានឯកភាពផ្ដល់សិទ្ធិឲ្យសហព័ន្ធបាល់ទាត់ បានប្រើប្រាស់នូវសម្ភារ:ឬឯកសណ្ឋានផ្ទាល់ខ្លួន ដែលជាផលិតផលស្នាដៃរបស់ខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិយើង នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង»៕

មតិយោបល់