• 2023-03-28 13:44:32
  • បាល់ទះ

ក្រុម​បាល់ទះ​ក្នុង​សាល​កម្ពុជា​ ហោះ​ទៅ​ម៉ាឡេស៊ី​ហើយ​ ខណៈ​បើក​ឆាក​ប៉ះ​ក្រុម​ A របស់​ម្ចាស់​ផ្ទះ​

  • 2023-03-28 13:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​ទី២៨​ ខែ​មីនា​ ឆ្នាំ​២០២៣​ នេះ​ក្រុម​បាល់ទះ​ក្នុង​សាល​របស់​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ហើយ​ដើម្បី​ត្រៀម​ការ​ប្រកួត​ពាន​រង្វាន់​ TRI NATION VOLLEYBALL CUP 2023 ខណៈការ​ប្រកួត​បើក​ឆាក​ដំបូង​ប៉ះ​ក្រុម​ A​ របស់​ម្ចាស់​ផ្ទះ។​

ក្រុមជម្រើសជាតិកម្ពុជា

លោក​បណ្ឌិត​ អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​បាល់ទះ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ តាម​អ្វី​ដែល​លោក​គិត​នោះ​គឺ​ក្រុម​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ និង​ខាង​សិង្ហបុរី​ សុទ្ធតែ​បាន​ពង្រឹង​សមត្ថភាព​ក្រុម​រៀងៗ​ខ្លួន​ក្រោយ​បញ្ចប់​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​វៀតណាម​កន្លង​ទៅ​នេះ។​

អគ្គលេខាធិការ​រូប​នេះ​បញ្ជាក់​ថា​ ចំពោះ​ក្រុម​កម្ពុជា​វិញ​បើ​ទោះ​ជា​ការ​ប្រកួត​មិត្តភាព​ ៣ ប្រកួត​កន្លងទៅ​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ប៉ុន្តែ​ក៏​មិន​ទាន់​អាច​និយាយ​បាន​ថា​មាន​គុណភាព​ខ្ពស់​នោះ​ទេ​ ពោល​ការ​វាស់​ស្ទង់​គឺ​លទ្ធផល​ឈ្នះ​មេដាយ​នៅ​ស៊ីហ្គេម​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​

កម្មវិធីប្រកួត

*ងាក​មក​ការ​ប្រកួត​ពាន​រង្វាន់​ TRI NATION VOLLEYBALL CUP 2023​ នៅ​៣ប្រកួត​របស់​កម្ពុជា​នេះ​វិញ​គឺ៖​

  • ប្រកួត​ទី១​ ថ្ងៃ​ទី២៩​ ខែ​មីនា​ វេលា​ម៉ោង​ ៩: ៣០​នាទី​យប់​ប៉ះ​ក្រុម​ម៉ាឡេស៊ី​ A​

  • ប្រកួត​ទី២​ ថ្ងៃ​ទី៣០​ ខែ​មីនា​ វេលា​ម៉ោង​ ៧: ៣០​នាទី​យប់​ប៉ះ​ សិង្ហបុរី​

  • ប្រកួត​ទី៣​ ថ្ងៃ​ទី៣១​ ខែ​មីនា​ ៧: ៣០​នាទី​យប់​ប៉ះ​ក្រុម​ម៉ាឡេស៊ី​ B។​

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ហើយ​នោះ​ក្រុម​ឈរ​លេខ ១-២​ ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​យក​ពាន​រង្វាន់​ TRI NATION VOLLEYBALL CUP 2023​ នេះ​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី