• 2023-03-28 05:56:03
  • បាល់ទាត់

លោក​ Scott Nesson៖​ ខ្ញុំ​មាន​មោទកភាព​ចំពោះ​យុវតី​ទាំង​១២​នាក់​ដែល​ខំប្រឹង​តស៊ូ​ និង​ត្រៀម​ទៅ​ប្រកួត​នៅ​សិង្ហបុរី​

  • 2023-03-28 05:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Scott Nesson​ ស្ថាបនិក​មូលនិធិ​កុមារ​កម្ពុជា​ បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ និង​មាន​មោទកភាព​ចំពោះ​កីឡា​ការិនី​ U-16 ​ដែល​ខំប្រឹង​តស៊ូ​រៀន​សូត្រ​ និង​ហ្វឹកហាត់​កីឡា​បាល់ទាត់​តាំង​ពី​តូច​មក​រហូត​បាន​ចេញ​ទៅ​ប្រកួត​តំណាង​កម្ពុជា​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ JSSL 7's ​នៅ​សិង្ហបុរី​ អំឡុង​ខែ​មេសា​ ២០២៣​ ខាង​មុខ​នេះ។​

លោក​ Scott Nesson

លោក​ Scott Nesson​ ស្ថាបនិក​មូលនិធិ​កុមារ​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹកមិញ​នេះ​ថា​ លោក​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​នៅពេល​ដែល​កីឡា​ការិនី​បាល់ទាត់​ U-16​ របស់​អង្គការ​ HFCA​ បាន​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ JSSL 7's​ នៅ​សិង្ហបុរី។​ យុវតី​ទាំង​១២​នាក់​ដែល​នឹង​ត្រូវ​ចេញ​ទៅ​តំណាង​កម្ពុជា​នេះ​គឺ​មាន​ការ​តស៊ូ​ខំប្រឹង​រៀនសូត្រ​តាំង​តែ​ពី​តូច​មក​ម្ល៉េះ​ ស្រប​ពេល​អ្នក​ដទៃ​ផ្សេង​ៗ​ទៀត​បាន​ឈប់​រៀន​ ឬ​ហាត់​បាល់ទាត់​នេះ​ហើយ​ក្ដី។​ ការ​ខំប្រឹង​តស៊ូ​នេះ​ធ្វើ​ឲ្យ​លោក​ពិត​ជា​មោទកភាព​ខ្លាំង​ចំពោះ​ពួកគេ។​

លោក​ Paraic Grogan(អាវខ្មៅ)

សប្បុរសជន​ដែល​ជួយ​កុមារ​កម្ពុជា​ជា​ច្រើន​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ចេញ​ទៅ​ប្រកួត​នេះ​គឺ​ជា​បទ​ពិសោធ​ថ្មី​មួយ​សម្រាប់​ពួកគេ​រៀន​សូត្រ​ក៏​ដូច​ជា​ស្វែង​យក​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​ពិសេស​ប្រទេស​ជឿនលឿន​ដូច​សិង្ហបុរី​នេះ។​ ដូច្នេះ​លោក​ជឿជាក់​ថា​បទ​ពិសោធ​ថ្មី​ៗ​ជា​ច្រើន​និង​ធ្វើ​ឲ្យ​យុវតី​ទាំង​១២​នាក់​នេះ​ទទួល​បាន​ទាំង​ផ្នែក​កីឡា​ និង​ចំណេះ​ដឹង​សង្គម​ទូទៅ។​

ទិដ្ឋភាពព្រឹកមិញ

ចំណែក​លោក​ Paraic Grogan​ ស្ថាបនិក​ HFCA​ បាន​លើក​ឡើង​ថា​ នេះ​ជា​ប្រវត្តិសាស្ត្រ​ និង​ជា​ក្រុម​ដំបូង​គេ​ហើយ​របស់​កម្ពុជា​ដែល​នឹង​ចូលរួម​ការ​ប្រកួត​បាល់ទាត់​ SSL 7's​ នៅ​ប្រទេស​សិង្ហបុរី​នេះ។​ ចំពោះ​ការ​ត្រៀម​ខ្លួន​នេះ​គឺ​កីឡា​ការិនី​វ័យ​ទាំង​អស់​បាន​ហ្វឹកហាត់​តាំង​ពី​ឆ្នាំ​២០២២​ មក​ម្ល៉េះ។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឲ្យ​កីឡា​ការិនី​ទាំង​១២​នាក់​នេះ​បាន​ទទួល​នូវ​អ្វី​ដែល​ថ្មី​ពិសេស​ការ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​សិង្ហបុរី។​ ក្រៅ​ពី​នេះ​ក៏​ជា​បំណិន​ថ្មី​បន្ថែម​ទៀត​បង្រៀន​ពួកគេ​មាន​ការ​យល់​ដឹង​ពី​សង្គម​ខាង​ក្រៅ​ផង​ដែរ។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ ក្រុម​កីឡា​ការិនី​បាល់ទាត់​ U-16​ ចំនួន​១២នាក់​នឹង​ត្រូវ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​នៅ​អាស៊ីអាគ្នេយ៍​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​ ចាប់​ពី​ថ្ងៃ​ទី៧​ ដល់​ ៩​ ខែ​មេសា​ ឆ្នាំ​២០២៣។​ ព្រឹត្តការណ៍​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​ ៤០​ និង​មាន​កីឡាករ​ កីឡា​ការិនី​សរុប​ ៤០០០​នាក់។​ កម្មវិធី​នេះ​ដែរ​ក៏​មាន​ថ្នាល​នៃ​ក្លឹប​អាជីព​មក​ពី​អ៊ឺរ៉ុប​ដូច​ជា​ Man Utd Arsenal Liverpool Barcelona ​ចូលរួម​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់