• 2023-03-27 02:41:11
  • ព័ត៌មាន

ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបន្ត ទៅដល់ប្រទេសហ្វីលីពីនហើយ

  • 2023-03-27 02:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីន នាព្រឹកព្រលឹម ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមការសាទរពីរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិក និងប្រជាជនហ្វីលីពីន។

ពិធីដែលបានធ្វើឡើងនៅវេលាម៉ោង ៧ព្រឹក (ត្រូវនឹងម៉ោង ៦ព្រឹកនៅកម្ពុជា) មានការអញ្ជើញចូលរួមដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC, ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន, លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC), លោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន និងឯកឧត្តមលោកជំទាវ ជាអង្គទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំសាធារណៈរដ្ឋហ្វីលីពីន និងទាំងភ្ញៀវកិត្តិយសជាច្រើន។

លោក ABRAHAM “BAMBOL” N. TOLENTINO ​ជាប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបង្ហាញពីការគាំទ្ររបស់ហ្វីលីពីន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ហើយលោកក៏បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខ៕

មតិយោបល់