/641d54847325f_1679643780_medium.jpg)
- 2023-03-24 10:35:56
- ព័ត៌មាន
Messi រកបានគ្រាប់ទី ៨០០ ក្រោយជួយអាហ្សង់ទីនឈ្នះប្រកួតមិត្តភាព
- 2023-03-24 10:35:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi រកបានគ្រាប់ទី ៨០០ ក្រោយជួយអាហ្សង់ទីនឈ្នះប្រកួតមិត្តភាព
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លឹប Paris Saint-Germain កីឡាករ Lionel Messi រកបានគ្រាប់បាល់ក្នុងអាជីពឈុតធំសរុបបាន ៨០០គ្រាប់ហើយ បន្ទាប់ពីស៊ុតចូលមួយគ្រាប់ក្នុងប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុមមកពីអាមេរិកកណ្ដាល ប្រទេសប៉ាណាម៉ាកាលពីថ្ងៃព្រហស្បតិ៍។
អាហ្សង់ទីនយកឈ្នះ ប៉ាណាម៉ា ២-០ ខណៈ Messi ស៊ុតចូលមួយគ្រាប់នៅនាទីទី៨៩។
Messi កន្លងមករកបានគ្រាប់បាល់នៅ Barcelona សរុប ៦៧២គ្រាប់ រយៈពេល ១៧រដូវកាល ចំណែកឯពេលលេងនៅ PSG វិញ កីឡាកររូបនេះរកបាន ២៩គ្រាប់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កីឡាកររូបនេះរកបាន ៩៩គ្រាប់ជាមួយនឹងការបង្ហាញខ្លួនជាមួយនឹងឈុតជម្រើសជាតិឈុតធំ អាហ្សង់ទីន។ Messi មានឱកាសរកបានគ្រាប់ទី១០០ ឱ្យជម្រើសជាតិនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ស្របពេលដែលអាហ្សង់ទីន នឹងប៉ះគូរ៉ាសាវ (Curacao)៕