/641c523927f6d_1679577600_medium.jpg)
- 2023-03-23 13:22:57
- បាល់ទាត់
UEFA បើកការស៊ើបអង្កេតលើសំណុំរឿងចោទប្រកាន់ Barca សូកប៉ាន់អាជ្ញាកណ្ដាល
- 2023-03-23 13:22:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UEFA បើកការស៊ើបអង្កេតលើសំណុំរឿងចោទប្រកាន់ Barca សូកប៉ាន់អាជ្ញាកណ្ដាល
ចន្លោះមិនឃើញ
អម្បាញ់មិញនេះ សហព័ន្ធបាល់ទាត់អឺរ៉ុបហៅកាត់ថា UEFA បានសម្រេចជាផ្លូវការក្នុងការបើកការស៊ើបអង្កេតទៅលើសំណុំរឿងចោទប្រកាន់ទៅលើក្លឹប Barcelona ថាបានសូកប៉ាន់អាជ្ញាកណ្ដាល។
UEFA បានប្រកាសថាខ្លួនបានតែងតាំងក្រុមស៊ើបអង្កេត ដើម្បីបើកការស្រាវជ្រាវលើការចោទប្រកាន់មកលើក្លឹបអ្នកមានបុណ្យ។ ក្លឹប Barcelona ត្រូវបានចោទប្រកាន់ថាបានធ្វើការសូកប៉ាន់អតីតអនុប្រធានគណៈកម្មការអាជ្ញាកណ្ដាលលោក Jose Maria Enriquez Negreiraនូវទឹកប្រាក់ប្រមាណ ៧.៣ លានអឺរ៉ូ ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៨។
នេះមិនមែនជារឿងថ្មីឡើយ។ កាលពីពេលថ្មីៗនេះ ព្រះរាជអាជ្ញាក្រុង Barcelona ក៏បានបើកការស៊ើបអង្កេតលើសំណុំរឿងនេះដែរ។
កន្លងមក ក្លឹប Barca បានប្រកាសម្ដងហើយម្ដងទៀតថា ខ្លួនមិនបានសូកប៉ាន់អាជ្ញាកណ្ដាល ដើម្បីជួយក្លឹបនាពេលលេងការប្រកួតនោះឡើយ។
សូមបញ្ជាក់ថារយៈពេលពីឆ្នាំ ២០០១ ដល់ ២០១៨ គឺជាពេលវេលាដែលក្លឹប Barca ជោគជ័យមែនទែន ដោយក្លឹបបានឈ្នះពានជាច្រើនក្នុងអំឡុងពេលនោះ៕