• 2023-03-23 11:39:15
  • បាល់ទាត់

Ronaldoថា លីគ​កំពូល​​អារ៉ាប៊ីសាអ៊ូឌីត​ នឹង​​ស្ថិត​ក្នុង​ចំណោម​លីគ​កំពូល​លើ​លោក​

  • 2023-03-23 11:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Cristiano Ronaldo បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ នឹង​​ស្ថិត​ក្នុង​ចំណោម​លីគ​កំពូល​ទាំង​៥ លើ​លោក​កំឡុង​៧ឆ្នាំ​ខាង​មុខ​ ប្រសិន​បើ​នៅ​តែ​ខិត​ខំ​បណ្ដុះបណ្ដាល​ និង​វិនិយោគ​ក្នុង​វិស័យ​បាល់ទាត់​បែប​នេះ​។

Ronaldo បាន​និយាយ​ថា​៖" លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ជា​លីគ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់​។ វា​មិន​ដូច​ Premier League ទេ​ក៏​ប៉ុន្តែ​ខ្ញុំ​មិន​កុហក​ទេ​ លីគ​នេះ​គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​មែន​ទែន​ "។

កីឡាករ​នេះ​បន្ត​ថា​៖" នៅ​ក្នុង​ ៥,៦,៧ឆ្នាំ​ខាង​មុខ​ ប្រសិន​បើ​គេ​នៅ​តែ​បន្ត​ផែន​ការ​ដូច​រាល់​ថ្ងៃ​នេះ​ លីគ​នេះ​នឹង​អាច​ក្លាយ​ជា​លីគ​កំពូល​ធំ​ ចំណាត់​ថ្នាក់​ទី​៤ ឬ​ ទី​៥ នៅ​លើ​ពិភពលោក​នេះ​ "។

Ronaldo បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Al Nassr នៅ​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​ ដោយ​ចូល​លេង​បាន​ ១០ប្រកួត​ និង​ស៊ុត​ចូល​៩គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់