• 2023-03-23 05:57:22
  • បាល់ទាត់

ស្រស់​ស្អាត​ណាស់ ​ស្ដាត​អូឡាំពិក ​ដាំ​ស្មៅ​ធម្មជាតិ​ត្រៀម​ធ្វើ​កន្លែង​ប្រកួត​បាល់ទាត់​ស៊ីហ្គេម​

  • 2023-03-23 05:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលាន​បាល់ទាត់នៃពហុកីឡដ្ឋានជាតិ​ កំពុងបង្កើនសម្រស់ល្អប្រសើរ ដើម្បី​ត្រៀម​ទទួល​រៀបចំ​ការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍​ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្ត លើក​ដំបូង។

ពហុកីឡដ្ឋានជាតិ ​ឬភាសានិយមហៅថា ​ស្តាតអូឡាំពិក នឹងក្លាយជាទីតាំង សម្រាប់​ការ​ប្រកួត​បាល់ទាត់​បុរស​ ហើយដែលដើមឡើយ ​ជាប្រភេទស្មៅសិប្បនិម្មិតនោះ​ ត្រូវបានឈូសឆាយ និង​ជួស​ជុល​កែលម្អ មកជាប្រភេទស្មៅធម្មជាតិវិញទាំងស្រុង តាំងពីខែតុលា ឆ្នាំ២០២២ ដោយ​អ្នកជំនាញ​កម្ពុជា។

ជាមួយគ្នានេះ ​ដោយចង់បន្ថែមគុណភាពឱ្យកាន់តែមានភាពស្ដង់ដារខ្ពស់ ក្រុមហ៊ុន​លីគ​បាល់ទាត់​កម្ពុជា​ (CPL) បានអញ្ជើញអ្នកជំនាញលើការថែទាំស្មៅ ដែល​មាន​បទពិសោធន៍​ធ្វើ​ទីលាន​ស្មៅ ​សម្រាប់ពហុកីឡដ្ឋានជាតិ Tokyo Olympics 2020 មកពីប្រទេសជប៉ុន គឺលោក Shoji Ikeda ព្រម​ទាំង​ក្រុម​ការងារ​ ដើម្បីថែទាំទីលានរហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេមមកដល់។ រយៈពេល ៣ថ្ងៃដំបូង លោក Shoji Ikeda បានធ្វើការចុះត្រួតពិនិត្យ កែលម្អ និងថែទាំស្មៅនៅពហុកីឡដ្ឋានជាតិ ជាមួយនឹងការបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់ ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនចោះដី និងកិនកំហាប់ដី និងការប្រើប្រាស់ជី សម្រាប់មើលថែស្មៅ នៅលើទីលានផ្ទាល់៕

អត្ថបទ៖ CAMSOC

មតិយោបល់