• 2023-03-21 04:11:52
  • ព័ត៌មាន

ការ​ដង្ហែរ​ភ្លើងគប់កីឡាស៊ីហ្គេម ​និង​អាស៊ានប៉ារ៉ាហ្គេម​ចាប់​ផ្តើម​ចេញ​ពី​អង្គរវត្ត​

  • 2023-03-21 04:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ​នាព្រឹកថ្ងៃទី២១ ខែមិនា នេះ​ ស្តេចបានប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា សម្រាប់​ភ្លើងគប់កីឡា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ​និង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើកដំបូងបំផុត​នៅកម្ពុជា។

ព្រះករុណាព្រះមហាក្សត្រ បានប្រោស​ព្រះរាជ​ទានព្រះ​អគ្គិជ័យ​កីឡា​សម្រាប់​ភ្លើង​គប់​កីឡា​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ។ កីឡាករតេក្វាន់ដូរ WT វ៉ា មិថុនា ម្ចាស់​មេដាយមាស​ស៊ីហ្គេមនៅវៀតណាម និងកីឡាការិនី វ៉ិត ចន្ថា ម្ចាស់មេដាយមាស២ និងប្រាក់១ ពី​អាស៊ាន​ប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី បានទទួលភ្លើងគប់ បន្តព្រះមហាក្សត្រ ដើម្បី​រត់ដង្ហែជុំវិញ​វង់​តូច។

​ រត់​ជុំវិញវង់តូច ​ដោយផ្តើមចេញពីមុខប្រាសាទអង្គរវត្តទៅទិសខាងត្បូង(ទក្សិណ) តាម​ទិសដៅ​ទៅ​ក្រោយ​ប្រាសាទអង្គរវត្ត ឆ្ពោះទៅប្រាសាទក្រវ៉ាន់ និងប្រាសាទបន្ទាយក្តី និង​ឆ្លង​កាត់​ប្រាសាទ​មួយ​ចំនួន​ទៀត​មុនឆ្ពោះមកកាន់មុខប្រាសាទអង្គរវត្ត និង​មក​បញ្ចប់​កន្លែង​ប្រារព្ធ​ព្រះរាជ​ពិធីដែល​ជាទី​ចាប់​ផ្តើមនៃការរត់ដង្ហែព្រះអគ្គិកីឡាវិញ។ ​បន្ទាប់​មក​ ត្រូវធ្វើដំណើរបន្តទៅកាន់វត្តវត្តរាជបូរណ៌ ដែល​ជាទីកន្លែង​ទុកអគ្គិអាទិទេព​ មុន​ដង្ហែ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នៅ​រសៀល​ថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២៣ ដែលជាការចាប់ផ្តើមដង្ហែរ និងរត់គប់ភ្លើងកីឡាអាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ ២០២៣ ទៅកាន់ប្រទេសអាស៊ាន។ ​ ដោយប្រទេសដំបូង ទៅកាន់ទី​ក្រុង​ហា​ណូយ ប្រទេស​វៀតណាម​ រួចបន្តទៅម៉ានីល ហ្វីលីពីន និងប្រទេសអាស៊ានផ្សេងៗទៀត រួច​បញ្ចប់​ចុង​ក្រោយ​នៅ​ប្រទេសឡាវ​ មុន​ដង្ហែ​តាម​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ហើយ​ព្រះអគ្គិ​នេះ​នឹង​មក​ដល់​ពហុកីឡដ្ឋាន​ជាតិ​មរតកតតេជោ យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែល​ជាថ្ងៃបើក​ការ​ប្រកួត​ស៊ីហ្គេម ​២០២៣ ផ្លូវការ៕

អត្ថបទ​៖ ប្រុស យុទ្ធ

មតិយោបល់