• 2023-03-20 11:37:31
  • ព័ត៌មាន

Man Utd និង Man City ដឹកដៃ​គ្នា​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup

  • 2023-03-20 11:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​មក​ពី​ទីក្រុង​មេនឆេស្ទើរ​ទាំង​ពីរ​គឺ បិសាច​ក្រហម Manchester United និង​មេឃខៀវ Manchester City បាន​ដឹកដៃ​គ្នា​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​នៃ​ពាន​សមាគម​បាល់ទាត់​អង់គ្លេស FA Cup។

នៅ​ក្នុង​ប្រកួត​វគ្គ​ ៨ក្រុម​កាល​ពី​ថ្ងៃ​អាទិត្យ City បាន​លត់​ក្លឹប Burnley ៦-០ ដែល​ជា​ជ័យជម្នះ​ដ៏​ងាយ​ស្រួល។ ចំណែក​ឯ United វិញ​ត្រូវ​បាន​ Fulham ដាក់​ ១គ្រាប់​មុន លុះ​ក្រោយ​ពី​ខាង​ Fulham ទទួល​បាន​កាត​ក្រហម​នៅ​នាទី ៧២ ខាង​បិសាច​បាន​បក​ ៣គ្រាប់​វិញ។

ក្លឹប Manchester City នឹង​ជួប Sheffield United ចំណែក​ឯ​បិសាចក្រហម​នឹង​ជួប Brighton។ ការ​ប្រកួត​ទាំង​ពីរ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី២២ ខែ​មេសា។

នេះ​បាន​សេចក្ដីថា ប្រសិន​បើ​ក្លឹប​ Manchester ទាំង​ពីរ​ឈ្នះ​រៀងៗ​ខ្លួន នោះ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ជា​ប្រកួត​ដ៏​ស្វិតស្វាញ​រវាង​ក្លឹប​ទីក្រុង​មេនឆេស្ទើរ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់