• 2023-03-17 07:46:18
  • ព័ត៌មាន

សារ ទី និង​ អ៊ាន ពិសី សុទ្ធតែស្ថិត​ក្នុងចំណោមកីឡាករ ៦នាក់ត្រូវ​ជម្រុះចេញពី​ ក្រុមជម្រើសជាតិកម្ពុជា ឈុតស៊ីហ្គេម

  • 2023-03-17 07:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករចំនួន២៤នាក់ សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ (U22) ក្រោយពីបានបញ្ចប់ការបោះជំរំហ្វឹកហាត់ដំណាក់កាលទី១ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើទឹកដីរបស់ខ្លួន។

កីឡាករទាំង ២៤នាក់ដែលបន្តមានឈ្មោះ គឺស្ថិតក្នុងចំណោមកីឡាករ៣០នាក់ ដែលបានចេញទៅបោះជំរំហ្វឹកហាត់ នៅកោះសាមុយ ប្រទេសថៃ ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ហើយជាលទ្ធផលកីឡាករ ៦នាក់ត្រូវបានជម្រុះចេញពីក្រុមU22ជម្រើសជាតិកម្ពុជា។

តាមរយៈបញ្ជីឈ្មោះរបស់ FFC នេះ បានឱ្យដឹងថា ខ្សែការពារ វាំង ដាវីន របស់ក្រុមបឹងកេត, អ៊ីម វ៉ាឃីម របស់ក្រុមសូលទីឡូអង្គរ, រី លាភផេង របស់ក្លិបព្រះខ័នរាជស្វាយរៀង ខ្សែបម្រើ ទេព ហ្វីលីប របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងខ្សែប្រយុទ្ធ អ៊ាន ពិសី របស់ព្រះខ័នរាជស្វាយរៀង សុទ្ធតែត្រូវបានជម្រុះចេញ ចំណែកខ្សែប្រយុទ្ធ សារ ទី របស់ក្លិបវិសាខា ដែលមានបញ្ហារបួសនោះ ក៏ត្រូវបានជម្រុះចេញ។

ចំពោះកីឡាករទាំង២៤នាក់ ដែលបានជាប់ នឹងត្រូវចូលរួមបោះជំរំហ្វឹកហាត់ដំណាក់កាលទី២ ដែលបន្តធ្វើឡើងពីថ្ងៃទី២០ ខែមីនា ហើយក្រុមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣នេះ ក៏ត្រូវចូលរួមការប្រកួតពានរង្វាន់មួយនៅប្រទេសសិង្ហបុរី ឈ្មោះ Merlion Cup ផងដែរ ដោយពាននេះ មាន ក្រុមចូលរួមចំនួន៤ គឺ ក្រុមU22 ម្ចាស់ផ្ទះសិង្ហបុរី, U22 ហុងកុង, U22 ម៉ាឡេស៊ី និងក្រុមU22កម្ពុជា៕

មតិយោបល់
អត្ថបទថ្មី