• 2023-03-16 10:10:52
  • ព័ត៌មាន

នៅ​វគ្គ ៨ក្រុម UCL គិត​ថា​ក្លឹប​ភាគ​ច្រើន​មក​ពីប្រទេស​ណា?

  • 2023-03-16 10:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​កំពូលអឺរ៉ុប UEFA Champions League នៅ​ពេល​នេះ​លេង​ដល់​វគ្គ ៨ក្រុម​ចុង​ក្រោយ​ហើយ។ ចំណោមក្លឹប​ទាំង ៨នេះ មាន​មកពីប្រទេស​ចម្រុះ​ៗ​គ្នា ដោយ​ក្នុង​នោះអ៊ីតាលី មាន​ក្លឹប​លេង​ច្រើន​ជាង​គេ។ អ៊ីតាលី​មាន​ដល់​ទៅ ៣ក្លឹប​នៅ​វគ្គនេះ។

ក្លឹប​ទាំង​ ៣នោះ​គឺ ក្លឹប​ទីក្រុងមីឡានទាំងពីរ​គឺ AC Milan និង Inter Milan និង​ក្លឹប​ Napoli។

ចំណែក​ឯ​ ៥ក្លឹប​ទៀត​គឺ មាន​ ២មក​ពីអង់គ្លេស ២មក​ពី​ព័រទុយហ្គាល់ ហើយ​អេស្ប៉ាញ និង​អាល្លឺម៉ង់មានម្នាក់មួយ។

ក្លឹប​ពី​អង់គ្លេស​រួមមាន Manchester City និង Chelsea ចំណែក​ឯព័រទុយហ្គាល់មាន Benfica រីឯអេស្ប៉ាញ​វិញគឺ Real Madrid ហើយអាល្លឺម៉ង់​មាន Bayern Munich៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់