• 2023-03-15 13:16:17
  • បាល់ទាត់

Lukaku នឹង​ចេញ​ពី Inter ត្រលប់​ទៅ Chelsea វិញ

  • 2023-03-15 13:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្លឹប Inter Milan លោក​ Giuseppe Marotta បាន​និយាយ​ថា ខែ្ស​ប្រយុទ្ធ Romelu Lukaku នឹង​ចាក​ចេញ​ទៅ​លេង​ឲ្យ Chelsea វិញ​ នៅ​រដូវ​កាល​ក្រោយ។

ក្នុង​ថ្ងៃ​នេះ លោក Marotta បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា កិច្ច​សន្យា​ខ្ចី​ជើង​រវាង​ Inter និង Chelsea ទាក់​ទិន​នឹង​ Lukaku នឹង​បញ្ចប់​នៅ​ថ្ងៃ​ ៣០ មិថុនា​ខាង​មុខ។​ លោក​បន្ត​ថា Lukaku មាន​បញ្ហា​របួស​ច្រើន​ដែល​ធ្វើ​ឲ្យ​កីឡាករ​បែលហ្សិក​មិន​អាច​ទម្រង់​លេង​កម្រិត​កំពូល​បាន ដូច​កាល​ពី​មុន។

Lukaku បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ ពេល​លេង​ឲ្យ​ Inter កាល​ពី​ឆ្នាំ ២០១៩-២០២១។ កីឡាករ​ស៊ុត​ចូល​ ៤៧ គ្រាប់​ក្នុង​ចំណោម ៧២ ប្រកួត។ ទម្រង់​ល្អ​នេះ​ ធ្វើ​ឲ្យ​តោ​ខៀវ Chelsea ចាប់​អារម្មណ៍ ហើយ​ផ្ទេរ Lukaku ពី Inter ក្នុង​តម្លៃ​ជាង ១០០ លាន​ផោន កាល​ពី​ទី​ផ្សារ​រដូវ​ក្ដៅ​ឆ្នាំ ២០២១។

ពេល​ទៅ​លេង​នៅ​ Chelsea កីឡាករ​បែលហ្សិក​ធ្លាក់​ទម្រង់​លេង ហើយ​ស៊ុត​បាន​តែ ៨ គ្រាប់​ក្នុង​ចំណោម​ ២៦ ប្រកួត។ កាល​ពី​ចុង​ខែ​មិថុនា ២០២២ បាន​ត្រលប់​មក​ចូល​រួម​ Inter ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។ ទោះ​ជា​យ៉ាង​ណា កីឡាករ​រូប​នេះ​ហាក់​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ទម្រង់​លេង​កំពូល​របស់​ខ្លួន ដោយ​មួយ​ផ្នែក​ធំ​គឺ​ដោយ​សារ​បញ្ហា​របួស។ Lukaku លេង​បាន​តែ ១៤ ប្រកួត​ ហើយ​ស៊ុត​ចូល​បាន ៣ គ្រាប់ ប៉ុណ្ណោះក្នុងរដូវកាល​នេះ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី