• 2023-03-15 12:53:17
  • បាល់ទាត់

ក្រៅ​ពី​ Haaland ក៏​មាន​កីឡាករ​២រូប​ទៀត​​ អាច​​ស៊ុត​ចូល​៥គ្រាប់​ក្នុង​១ប្រកួត​ ក្នុង​ប្រវត្តិសាស្ត្រ​ UCL ៣០ឆ្នាំ​ចុង​ក្រោយ​

  • 2023-03-15 12:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Erling Haaland បាន​ស៊ុត​ចូល​៥គ្រាប់​ ក្នុង​ការ​ប្រកួត​រវាង​ក្លឹប​ Manchester City តទល់នឹង​ក្លឹប​ Leipzig នូវ​លទ្ធផល​ ៧-០ ក្របខ័ណ្ឌ​ UEFA Champions League វគ្គ​១៦ក្រុម​ជើង​ទី​២ យប់​មិញ​ ដែល​បាន​បង្កើត​កំណត់​ត្រា​ដ៏​ធំ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ Champions League មួយនេះ​។

យ៉ាង​ណា​ក្រៅ​ពី​ Haaland ក៏​មាន​កីឡាករ​២រូប​ផ្សេង​ទៀត​ផង​ដែរ​ ដែល​បាន​ស៊ុត​ចូល​៥គ្រាប់​ក្នុង​មួយ​ប្រកួត​ ក្នុង​ប្រវត្តិសាស្ត្រ​ UEFA Champions League រយៈពេល​៣០ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ ខ្សែប្រយុទ្ធ​ Luiz Adriano និង​ខ្សែប្រយុទ្ធ​ Lionel Messi ។

Luiz Adriano កាល​នោះ​គឺ​លេង​ឲ្យ​ក្លឹប​ Shakhtar Donetsk នឹង​ត​ទល់​នឹង​ក្លឹប​ BATE Borisov យក​ឈ្នះ​ក្នុង​លទ្ធផល​ ៧-០ ក្នុង​វគ្គ​ Group Stage នៅ​រដូវកាល​ឆ្នាំ​២០១៤/១៥។

សម្រាប់​ Lionel Messi វិញ​គឺ​ពេល​នោះ​កំពុង​លេង​ឲ្យ​ Barcelona តទល់នឹង​ក្លឹប​ Leverkusen ក្នុង​លទ្ធផល​ឈ្នះ​ ៧-១ នូវ​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ជើង​ទី​២ រដូវកាល​ឆ្នាំ​២០១១/‌១២៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់