• 2023-03-14 12:28:38
  • ព័ត៌មាន

Tottenham Hotspur បណ្ដេញ​អ្នក​ចាត់ការ​របស់​ខ្លួន​

  • 2023-03-14 12:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Tottenham Hotspur បាន​បញ្ចប់​កុងត្រា​របស់​អ្នក​ចាត់ការ​ក្រុម​នារី​របស់​ខ្លួន​ អ្នកនាង Rehanne Skinner ក្រោយ​ពី​ដឹកនាំ​ក្រុម​ចាញ់ ៩ប្រកួត​ជាប់​ៗ​គ្នា​នៅ​ក្នុង​ក្របខ័ណ្ឌ Women's Super League។

បរាជ័យ​ផ្ទួន​ៗ​គ្នា​នេះ​បាន​ធ្វើ​ឱ្យក្លឹប Spurs ឈរ​ចំណាត់ថ្នាក់​លេខ ១០ ចំណោម ១២ក្លឹប ដែល​ប្រឈម​មុខ​នឹង​ការ​កាត់​ចេញ​ពី​លីគ​កំពូល​ផ្នែក​បាល់ទាត់​នារី។

អ្នកស្រី Skinner បាន​ដឹកនាំ​ក្លឹប​តាំង​ពី​ឆ្នាំ២០២០​មក។

បន្ទាប់​ពី​ការ​ចាកចេញ​របស់​អ្នក​នាង​ ជំនួយការ​គ្រូ​បង្គោល​ Vicky Jepson បាន​កាន់​ក្លឹប​បណ្ដោះអាសន្ន៕

ប្រភព៖ eurosport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់