/sea-games/64101f6a6d0d5_1678778160_medium.jpg)
- 2023-03-14 07:21:14
- ព័ត៌មាន
ហុកគីកម្ពុជា ដាក់គោលដៅយកមេដាយមាស ១ឬ២គ្រឿងនៅស៊ីហ្គេម២០២៣
- 2023-03-14 07:21:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុកគីកម្ពុជា ដាក់គោលដៅយកមេដាយមាស ១ឬ២គ្រឿងនៅស៊ីហ្គេម២០២៣
ចន្លោះមិនឃើញ
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគី បានឱ្យដឹងថា សហព័ន្ធរបស់លោកបានត្រៀមខ្លួនរួចរាល់១០០% មានទាំងស្មារតី បច្ចេកទេស និង កម្លាំង ដើម្បីត្រៀមប្រជែងមេដាយសម្រាប់ ស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកអគ្គលេខាធិការខាងលើបានប្រាប់ CAMBODIA 2023 ឲ្យដឹងថា រហូតមកដល់ពេលនេះ សហព័ន្ធមិនមានអ្វីនៅខ្វះខាតទៀតទេ គឺរង់ចាំតែពេលវេលាមកដល់ ដើម្បីចូលរួមប្រកួតប្រជែងយកមេដាយតែប៉ុណ្ណោះ។ កីឡាករ-កីឡាការិនីកម្ពុជា បានបង្កើនការហ្វឹកហាត់ទ្វេដង ជាច្រើនខែមកហើយ ដើម្បីត្រៀមសម្រេចគោលដៅយកមេដាយមាសជូនប្រទេសជាតិ។
លោកបានលើកឡើងបែបនេះថា « មកដល់ពេលនេះ យើងកាន់តែកៀកថ្ងៃប្រកួតស៊ីហ្គេមទៅហើយ ដូច្នេះបើនិយាយពីបច្ចេកទេសដែលត្រូវបន្ថែម យើងមិនមានអ្វីជាបញ្ហាទៀតទេ។ យើងរង់ចាំតែថ្ងៃប្រកួតមកដល់ប៉ុណ្ណោះ។ យើងនឹងសម្រេចឲ្យបាននូវមេដាយមាស១ ឬក៏២គ្រឿង ទៅតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានកំណត់ពិសេស CAMSOC បានដាក់ឲ្យ ហើយយើងក៏សម្គាល់ឃើញថា សមត្ថភាពកីឡាករ-កីឡាការិនីរបស់យើង មានភាពពេញលេញរួចរាល់ទាំងស្រុងអស់ហើយដែរ»។
អគ្គលេខាធិការដដែលបានបន្ថែមថា កម្ពុជាត្រៀមលេង៤វិញ្ញាសា មានបុរស-នារី ក្នុងសាល និង ហុកគី លើក្ដារ។ លោកមើលឃើញថា ក្នុងចំណោម៤វិញ្ញាសានេះ កម្ពុជាមានសមត្ថភាពខ្លាំងទាំងអស់ គ្រាន់តែមិនទាន់ច្បាស់ថា នឹងអាចយកបានមេដាយមាស លើប្រភេទវិញ្ញាសាណាមួយ ប៉ុន្តែលោកសង្ឃឹមខ្ពស់ថា នឹងបានមេដាយជាក់ជាមិនខាន៕