• 2023-03-14 07:09:47
  • ព័ត៌មាន

​ប្រតិភូ អត្តពលិក​ ជាង​១០០នាក់​ មក​ពី​៧ប្រទេស​ ចុះឈ្មោះ​ប្រកួត​​​កីឡា​ទ្រីយ៉ាត្លុង

  • 2023-03-14 07:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រតិភូ​ គ្រូបង្វឹក ​អត្តពលិក​ លើប្រភេទកីឡាទ្រីយ៉ាត្លុង ​ច្រើនជាង១០០នាក់ ​មកពី៧ប្រទេស រួម​ទាំង​ម្ចាស់​ផ្ទះ​កម្ពុជា ​បានចុះឈ្មោះចូលរួមប្រកួតប្រជែងមេដាយ​ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក​ទី​៣២ ​ដែល​គ្រោង​នឹង​ដំណើរ​ការ​ជាផ្លូវការពីថ្ងៃ​ទី​០៥-១៧​ ខែ​ឧសភា​ ឆ្នាំ២០២៣។

លោក​ ងិន សុខបញ្ញា ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា ​គូស​បញ្ជាក់​ថា​ គិត​ត្រឹមថ្ងៃទី​១៤ ​ខែមីនា ​ឆ្នាំ២០២៣នេះ​ គឺមានប្រតិភូ គ្រូបង្វឹក អត្តពលិក សរុប ១៧នាក់ ក្នុងនោះមានគ្រូបង្វឹក ២២​នាក់ ​ប្រតិភូ ​៧នាក់ និងកីឡាករ ​កីឡាការិនី ៨៨នាក់ មកពី៧ប្រទេស រួមមាន៖ ម្ចាស់ផ្ទះ កម្ពុជា វៀតណាម​ ថៃ ម៉ាឡេស៊ី ​សឹង្ហបុរី ​ឥណ្ឌូណេស៊ី ​និងហ្វីលីពីន។

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតជាផ្លូវការ មានចំនួន ៧ រួមមាន៖ វិញ្ញាសាទ្រីយ៉ាត្លុង បុរស-នារី មានវិញ្ញាសាហែលទឹក ៧៥០ម៉ែត្រ+ជិះកង់ ២០គីឡូម៉ែត្រ+រត់ប្រណាំង ៥គីឡូម៉ែត្រ។ ឌូយ៉ាត្លុង បុរស-នារី មានរត់ប្រណាំង ៥គីឡូម៉ែត្រ+ជិះកង់ ២០គីឡូម៉ែត្រ+រត់ប្រណាំង ២,៥ គីឡូម៉ែត្រ។ អាគ័តត្លុង បុរស-នារី មានហែលទឹក ៥០០ម៉ែត្រ+រត់ប្រណាំង ២,៥គីឡូម៉ែត្រ និងវិញ្ញាសា អាគ័ត្លុង បណ្តាក់ចម្រុះ (Aquathlon Mixed Relay) ហែលទឹក ៥០០ម៉ែត្រ+រត់ប្រណាំង ២,៥គីឡូម៉ែត្រ។ សម្រាប់កម្មវិធីប្រកួត នឹងចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តកែប។​

គូសបញ្ជាក់បន្ថែមទៀតថា ដើម្បីត្រៀមទទួលរៀបចំការប្រកួតកីឡាអូឡាំពិក ដ៏ពេញនិយមមួយនេះ ឲ្យដំណើរការដោយរលូន ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គឺគណៈកម្មការរៀបចំចែកចេញជាពីរផ្នែកធំៗ គឺគណៈកម្មការអន្តរជាតិ (ITO) ចំនួន១៥នាក់ និងមន្ត្រីគណៈកម្មការជាតិ (NTO) ៦០នាក់ ហើយយុវជនស្ម័គ្រចិត្តដែលចូលរួមគាំទ្រដល់ប្រភេទកីឡាទ្រីយ៉ាត្លុង នៅខេត្តកែបនេះមានចំនួន ៥០នាក់ ផ្សេងទៀត។

អត្ថបទ៖ CAMSOC

មតិយោបល់