/640f069f95a2f_1678706280_medium.jpg)
- 2023-03-13 12:16:03
- ព័ត៌មាន
Real Madrid គាំទ្រពាក្យបណ្ដឹងប្រឆាំង Barcelona ពាក់ព័ន្ធពីបទពុករលួយសូកប៉ាន់អាជ្ញាកណ្ដាល
- 2023-03-13 12:16:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid គាំទ្រពាក្យបណ្ដឹងប្រឆាំង Barcelona ពាក់ព័ន្ធពីបទពុករលួយសូកប៉ាន់អាជ្ញាកណ្ដាល
ចន្លោះមិនឃើញ
ក្លឹប Real Madrid បានធ្វើការគាំទ្រលើបណ្ដឹងព្រះរាជអាជ្ញាសាធារណៈអេស្ប៉ាញប្រឆាំងនឹងក្លឹប Barcelona ពាក់ព័ន្ធពីបទពុករលួយសូកប៉ាន់អាជ្ញាកណ្ដាល។
ពាក្យបណ្ដឹងបានធ្វើឡើងក្រោមការចោទប្រកាន់ថា ក្លឹប Barcelona បានផ្ទេរលុយប្រមាណ ៩លានដុល្លារអាមេរិកទៅកាន់អតីតអនុប្រធានគណៈកម្មការអាជ្ញាកណ្ដាលបាល់ទាត់អេស្ប៉ាញ។
ទាក់ទិននឹងរឿងនេះដែរ ខាង Real Madrid បានធ្វើការប្រជុំទាំងថ្ងៃអាទិត្យ ដើម្បីពិភាក្សាលើករណីនេះ។
ជាលទ្ធផលនៃកិច្ចប្រជុំ Real Madrid បានសម្ដែង«ក្ដីព្រួយបារម្ភ» លើបញ្ហាពុករលួយទាំងនេះ ហើយបង្ហាញពីភាពជឿជាក់លើប្រព័ន្ធច្បាប់។ ខាងក្លឹបនឹងការពារផលប្រយោជន៍ខ្លួន ដោយបង្ហាញខ្លួននៅតុលាការ នៅពេលដែលសវនាការចាប់ផ្ដើម៕