• 2023-03-13 06:49:48
  • ព័ត៌មាន

លើក​ទឹក​ចិត្ត! ​កម្ពុជា ​ផ្ដល់​រង្វាន់​ជិត​៣​ពាន់​លាន​រៀល​ឱ្យ​អ្នក​ឈ្នះ​មេដាយ​នៅ បារ៉ាហ្គេម​លើក​ទី​១១​

  • 2023-03-13 06:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចពិជ័យសេនា​ ទៀ បាញ់ ​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ CAMSOC-CAMAPGOC តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ​បាន​អញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដល់​ម្ចាស់​ជយលាភី​ពី​ការ​ប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេម​ លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ដោយ​មាន​ថវិកាសរុបចំនួន​ ២ ៧០៨ ៦០០០ ០០០រៀល នៅទីស្ដីការក្រសួងការពារជាតិ នា​ព្រឹក​ថ្ងៃ​ទី​១៣ ​ខែមីនា​នេះ។

​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ បានធ្វើការប្រកួត កាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដោយកម្ពុជា បានបញ្ចូនកីឡាករ កីឡាការិនីជនពិការចំនួន១១៥នាក់ លើ ១១ប្រភេទកីឡាចូលរួម ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ។ ជាលទ្ធផលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ឈរចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម ១១ប្រទេស ។

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់កីឡាករ កីឡាការិនីជនពិការកម្ពុជា ទោះបីមានការលំបាក ពិសេសកំឡុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ជាង ២ឆ្នាំយ៉ាងណា តែថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីផ្ទាល់ បានព្យាយាម និងខិតខំប្រឹងប្រែង រហូតដណ្ដើមបានជោគជ័យមេដាយ និងកិត្តិយសជូនជាតិយ៉ាងត្រចះត្រចង់។

ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងខាងលើ ថ្ងៃនេះ រាជរដ្ឋាភិបាល ក៏បានប្រគល់ប្រាក់រង្វាន់ជយលាភីដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី។ នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្លាំង របស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន ក្នុងការគាំទ្រ ជំរុញ និងលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ទាំងជនមានពិការភាព និងជនមិនមានពិការភាព ធ្វើឱ្យអត្តពលិកទាំងអស់ មានភាពកក់ក្ដៅ និងកម្លាំងចិត្តចូលរួមប្រកួតអន្ដរជាតិនានា ពិសេសត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ៕

CAMSOC

មតិយោបល់