• 2023-03-13 02:12:06
  • ព័ត៌មាន

វត្តរាជបូណ៌ជាកន្លែងរក្សាទុក «ព្រះអគ្គីកីឡា»​​ បន្ទាប់ពីបញ្ឆេះពីពន្លឺចំណាំងផ្លាតព្រះអាទិត្យកំពូលនៃប្រាសាទអង្គរវត្ត

  • 2023-03-13 02:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ព្រះអគ្គីកីឡា» នឹងដង្ហែចេញពីប្រាសាទអង្គរវត្ត កាត់តាមវង់តូច និងចូលមកក្រុងសៀមរាបដោយរក្សាទុកក្នុងវត្តរាជបូណ៌។ នេះបើយោងតាមផេកហ្វេសបុកមន្ទីរព័ត៌មានខេត្តសៀមរាបចុះផ្សាយកាលពីថ្ងៃចុងសប្តាហ៍មុន។

ការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាបបានបញ្ជាក់ថា «ព្រះអគ្គីកីឡា» នឹងដង្ហែចេញពីប្រាសាទអង្គរវត្ត កាត់តាមវង់តូច និងចូលមកក្រុងសៀមរាបដោយរក្សាទុកក្នុងវត្តរាជបូណ៌។ បន្ទាប់មក នឹងដង្ហែចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងត្រឡប់មកកម្ពុជាវិញ ដោយឆ្លងកាត់ខេត្តមួយចំនួន ដោយការជិះកង់ ទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដែលជាកន្លែងប្រារព្ឋពិធីបើក ត្រូវនឹងល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

បើយោងតាមកិច្ចប្រជុំពិភាក្សា ក្នុងការរៀបចំតម្រាយផ្លូវ និងផែនការសកម្មភាព ការដង្ហែព្រះអគ្គីកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅសាលាខេត្តសៀមរាប ព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះនឹងរៀបចំនៅក្នុងប្រាសាទអង្គរវត្តនៅថ្ងៃទីទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខចំនឹងថ្ងៃសមរាត្រី (ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ)។ «ព្រះអគ្គីកីឡា»នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្តដើម្បីបញ្ឆេះគប់ភ្លើងក្រោមព្រះរាជាធិបតីរបស់ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មុនពិធីរត់កាន់ភ្លើងគប់កាត់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។

គួរជម្រាបថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

មតិយោបល់