• 2023-03-09 11:50:54
  • បាល់ទាត់

Arteta ឆ្លើយ​តប​ពាក្យ​ចចាមអារ៉ាម​រឿង​ទៅ​ដឹក​នាំ Real

  • 2023-03-09 11:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Arsenal លោក Mikel Arteta បាន​ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​លោក​នឹង​ទៅ​ដឹក​នាំ​ក្លឹប​ Real Madrid នៅ​ដើម​រដូវ​កាល​ក្រោយ។

ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ថ្ងៃ​នេះ លោក Arteta បាន​និយាយ​ថា អ្នក​ចាត់​ការ និង​កីឡាករ​មិន​អាច​ទៅ​គ្រប់គ្រង​ពាក្យ​ចចាមអារ៉ាម​ដែល​ត្រូវ​បាន​និយាយ​ ឬ​សរសេរ​នោះ​ឡើយ។ លោក​បន្ត​ថា លោក​មិន​បាន​គិត​ពី​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​ទេ ហើយ​កំពុង​ផ្ដោត​អារម្មណ៍​ធ្វើ​ការ​អ្វី​ដែល​លោក​កំពុង​ធ្វើ​បច្ចុប្បន្ន​នៅ​ Arsenal។

Arsenal ក្រោម​ការ​ដឹកនាំ​របស់​ Arteta បាន​បង្ហាញ​ទម្រង់​លេង​យ៉ាងវិជ្ជមានក្នុងរដូវកាលនេះ​។ ក្លឹប​កំពុង​ឈរ​លេខ ១ នៅ​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស។

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា Real Madrid បាន និង​កំពុង​រក​អ្នក​មក​ជំនួស​គ្រូ​បង្វឹក​បច្ចុប្បន្ន លោក Carlo Ancelotti បន្ទាប់​ក្រុម​អេស្ប៉ាញ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​បាន​ល្អ​ជាង ២ ខែ​កន្លង​មក​នេះ។ ឈ្មោះ​លោក Arteta ត្រូវ​បាន​លើក​ឡើង​ថា​ជា​បេក្ខជន​នាំ​មុខ ក្នុង​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់