• 2023-03-07 07:26:01
  • ព័ត៌មាន

​ល្អ​មែនទែន! ​កម្ពុជា ​នឹង​បំពាក់​ប្រព័ន្ធ Wi-Fi ​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​

  • 2023-03-07 07:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម្បី​ឱ្យ​ងាយ​ស្រួល​សម្រាប់​អត្តពលិក ​និង​អ្នក​ចូល​រួម​ការ​ប្រកួត​ស៊ីហ្គេម​នៅ​កម្ពុជា ​នៅ​ពេល​ខាង​មុខ​នេះ ​ក្រុម​ការងារ​កម្ពុជា​នឹង​បំពាក់​ប្រព័ន្ធ Wi-Fi ​ដើម្បី​ប្រកាស​អីនធើណែត​ឱ្យ​បាន​ងាយ​ស្រួល​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ឯកឧត្តម​​ វ៉ាត់ ចំរើន អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍-អាស៊ាន​ប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣​ បាន​បញ្ជាក់​ថា៖​ «ជាទូទៅ ​យើង​ឃើញ​ថា​ ការ​យក​ចិត្ត​ទុក​ដាក់​នេះ​ គឺ​បាន​បំពេញ​នូវ​ការ​បំពាក់ ​Wi-Fi ​នៅ​វិមានពហុ​កីឡដ្ឋាន​ជាតិ​មរតកតេ​ជោផង នៅ​ភូមិ​កីឡា​ផង ​និង​បរិវេណ​ទី​ធ្លាសាធារណៈ​ក៏​ត្រូវ​ដាក់​បំពាក់ ​Wi-Fi​ ផងដែរ​។ ​អ៊ីចឹង ការបំពាក់ Wi-Fi​ នេះ​នៅ​ក្នុង​ទីធ្លា​ពហុកីឡដ្ឋានជាតិ​មរតកតេជោ​ គឺ​បំពាក់​សឹង​តែគ្រប់​ទីកន្លែង​ទាំងអស់​។ នេះ​ហើយ​ គឺជា​ការយក​ចិត្ត​ទុក​ដាក់ ​នៅ​ក្នុង​វិមាន​កីឡដ្ឋានមរតកតេជោ ​សម្រាប់​មនុស្ស​ប្រមាណ​ ៦​ម៉ឺន​នាក់​ ក៏​យើង​ត្រូវ​មាន​ការ​បំពាក់ ​Wi-Fi ​ផង​ដែរ​។ ​ដូច្នេះ ​ទាំង​ពេល​ពិធី​បើក-បិទ​ និង​ការ​ប្រកួត​ផ្សេង​ៗ​ទៀត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​គឺ​យើង​អាច​ប្រើប្រាស់​បាន​ ដែល​ធ្វើ​ឱ្យ​កំណើន​នៃ​ការ​ផ្សាយ​ចេញ​រូបភាព​ទាំងអស់​នៅ​ក្នុង​ពហុកីឡដ្ឋាន ​គឺ​បាន​ទូលំ​ទូលាយ ​និង​ជះ​ឥទ្ធិពល​ទៅ​ខាង​ក្រៅ​បាន​ល្អ​»។

លើស​ពីនេះទៅទៀត ​ឯកឧត្តមអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ថា​ ប្រព័ន្ធ Wi-Fi នេះ ​ក៏នឹង​ត្រូវ​បំពាក់​នៅ​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​ (International Broadcast Center - IBC) និង​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌មាន​ផង​ដែរ។ ទីនេះ ​ជាតម្រូវការចាំបាច់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន។ តាម​រយៈ​ការ​បំពាក់​ប្រព័ន្ធ​ Wi-Fi ​ប្រើប្រាស់​បែប​នេះ ​នឹង​ផ្ដល់ភាពងាយស្រួលដល់ទាំងផ្នែកប្រព័ន្ធផ្សព្វផ្សាយជាតិ និង​អន្តរ​ជាតិ ​ក៏ដូចជាមហាជនដែលចូលរួម បានផ្សព្វផ្សាយ និង​ចែករំលែក​ពី​ព្រឹត្តិការណ៍​ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី