/6401d8852d042_1677842520_medium.jpg)
- 2023-03-03 11:25:50
- ព័ត៌មាន
Real ០-១ Barca៖ Real ស៊ុត ១៣ជើង តែមិនត្រូវគោលដៅសូម្បីតែមួយដង
- 2023-03-03 11:25:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real ០-១ Barca៖ Real ស៊ុត ១៣ជើង តែមិនត្រូវគោលដៅសូម្បីតែមួយដង
ចន្លោះមិនឃើញ
ក្លឹប Real Madrid បានចាញ់ Barcelona ក្នុងដីរបស់ខ្លួនឯងក្នុងលទ្ធផល ១ ទល់នឹង ០។ ការប្រកួត El Clasico មួយនេះជាប្រកួតស្ថិតក្នុងជើងទី១ នៃក្របខ័ណ្ឌពានព្រះមហាក្សត្រអេស្ប៉ាញ Copa del Rey។
បើមើលតាមស្ថិតិនៃការប្រកួត Real Madrid គ្រប់គ្រងបាល់រហូតទៅដល់ ៦៥% ហើយស៊ុត ១៣ជើង តែជាអកុសល ស៊ុតមិនចូលសូម្បីតែមួយដង។
ចំណែកឯ Barcelona វិញស៊ុតបានតែ ៤ជើងប៉ុណ្ណោះ តែត្រូវគោលដៅ ២ជើង ហើយចូលបាន ១គ្រាប់នៅនាទីទី ២៦ ដោយការស៊ុតចូលទីដោយខ្លួនដោយខ្សែការពារប្រេស៊ីល និងក្លឹប Real Madrid កីឡាករ Eder Militao។
ក្លឹបទាំងពីរនឹងជួបគ្នាម្ដងទៀតនៅខែមីនានេះ សម្រាប់ La Liga តែសម្រាប់ពានស្ដេចអេស្ប៉ាញគឺ នៅដល់ខែមេសាឯណោះ៕