/6401d31d0be15_1677841140_medium.jpg)
- 2023-03-06 13:50:10
- ព័ត៌មាន
ភ្នាក់ងារ Haaland៖ Real Madrid ជាក្លឹបនៃ «ក្ដីសុបិន» សម្រាប់កីឡាករជាច្រើនរូប
- 2023-03-06 13:50:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នាក់ងារ Haaland៖ Real Madrid ជាក្លឹបនៃ «ក្ដីសុបិន» សម្រាប់កីឡាករជាច្រើនរូប
ចន្លោះមិនឃើញ
លោក Rafaela Pimenta ភ្នាក់ងាររបស់ខ្សែប្រយុទ្ធក្លឹប Manchester City កីឡាករ Erling Haaland បានលើកឡើងថា ក្លឹប Real Madrid ជាក្លឹបនៃ«ក្ដីសុបិន» សម្រាប់កីឡាករជាច្រើនរូប។
លោកបានលើកឡើងថា៖ «នៅលើលោកនេះ មាន Premier League ហើយបន្ទាប់មកមាន [Real] Madrid»។ លោកបានបន្ថែមថា៖ «ពួកគេមានរបស់អ្វីម៉្យាង ដែលផ្ដល់ជាក្ដីសុបិនសម្រាប់កីឡាករជាច្រើនរូប»។
«Madrid បន្តរក្សារូបមន្តទាក់ទាញកីឡាករជានិច្ច។ ពួកគេមិនមានការប្រកួតប្រជែងប្រចាំសប្ដាហ៍ទេ តែពួកគេមានពាន Champions League»។ នេះជាការបន្តរបស់លោក។
សូមជម្រាបផងដែរថា គ្រាន់តែការលើកឡើងបែបនេះដែរធ្វើឱ្យមានមតិសង្ស័យមួយចំនួនថា Haaland ទំនងជាទៅ Real Madrid នាពេលឆាប់ៗ៕