• 2023-03-01 12:11:33
  • ព័ត៌មាន

គ្រួសារ​ត្រកូល​ Glazers មិន​មាន​ជំហរ​រួម​លើ​ការ​លក់​ក្លឹប Man Utd

  • 2023-03-01 12:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​ត្រកូល Glazers ហាក់​មិន​មាន​ជំហរ​រួម​ក្នុង​ការ​លក់​ក្លឹប Manchester United ខណៈ​បេក្ខភាព​ដេញថ្លៃ​សំខាន់ៗ​ចំនួន ២ ឱ្យ​ថ្លៃ​តិច​ជាង​ការ​រំពឹង​ទុក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports

លោក Avram Glazer (កណ្ដាល)

វត្តមាន​របស់​លោក Avram Glazer នៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembly អំលុង​ពេល​ដែល​ក្លឹប​លើក​ពាន​ខារ៉ាបាវ ស​បញ្ជាក់​ថា លោក​នៅ​ស្ទាក់​ស្ទើរ​ក្នុង​ការ​លក់​ក្លឹប។ នេះ​បើ​តាម​ប្រភព​ខាង​លើ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំណោម​នៅ​ក្នុង​គ្រួសារ​ត្រកូល Glazers ខ្លួន​ឯង​ផ្ទាល់​នេះ​ មាន​អ្នក​ខ្លះ​ចង់​លក់ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ចង់​លក់។ រឿង​លក់​ ឬ មិន​លក់​នេះ​គឺ​ដោយសារ​តែ​ អ្នក​មួយ​ចំនួន​ចង់​បាន​តម្លៃ​រហូត​ទៅ​ដល់​ ៧ប៊ីលាន​ដុល្លារអាមេរិក​ឯណោះ។

បន្ថែម​ពី​នេះ​ទៅ​ទៀត​ បេក្ខភាព​ដេញ​ថ្លៃ​សំខាន់ៗ​ដូច​ជា​ កូន​ប្រុស​អតីត​នាយករដ្ឋមន្ត្រី​កាតា និង​មហាសេដ្ឋី​វាល់​ពាន់​លាន​ជនជាតិ​អង់គ្លេស​ឱ្យ​ថ្លៃ​មិន​ដល់​នេះ​ទេ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់