• 2023-03-01 11:16:48
  • ព័ត៌មាន

Pep ប្រាប់​កូន​ក្រុម​របស់​ខ្លួន​ថា ឱ្យ​បំភ្លេច​ចោល​ទៅ​នូវ​ការ​ឈ្នះ Treble

  • 2023-03-01 11:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​ក្លឹប Manchester City នៅ​មាន​ឱកាស​ឈ្នះ​ Treble ដែល​ជា​ការ​ឈ្នះ​ពាន ៣ (ពាន​លីគ​កំពូល FA Cup និង​ពាន UEFA Champions League) ក្នុង​មួយ​រដូវ​កាល​ក្ដី ក៏​លោក Pep Guardiola អ្នកចាត់ការ​នៃ​ក្លឹប​នេះ​ប្រាប់​ឱ្យ​កូនក្រុម​របស់​ខ្លួន​បំភ្លេច​ចោល​ទៅ​នូវ​ក្ដី​ស្រមៃ​មួយ​នេះ។

លោក​បាន​និយាយ​ថា៖ «ទេ បំភ្លេច​ចោល​ទៅ។ ពេល​ណា​ដែល​អ្នក​និយាយ​ពី​រឿង​នេះ អ្នក​នឹង​ចាប់​ផ្ដើម​ចាញ់​ការ​ប្រកួត ហើយ​ធ្លាក់​ចេញ​ពី​ពាន​ទាំង​នោះ»។ លោក​និយាយ​បែប​នេះ​ក្រោយ​ពេល​ដែល Man City យក​ឈ្នះ​ក្លឹប Bristol ក្នុង​លទ្ធផល ៣-០ ហើយ​ឡើង​ទៅ​កាន់​វគ្គ ៨ក្រុម​នៃ​ពាន FA Cup។

«យើង​មិន​ទាន់​ត្រៀម​ខ្លួន​នឹង​រឿង​នេះ​ទេ អ្វី​ដែល​យើង​គិត​បន្ទាប់​គឺ​គិត​រឿង​ប៉ះ​នឹង​ក្លឹប Newcaslte»។ នេះ​ជា​ការ​បន្ថែម​របស់​លោក។

Man City អាច​នៅ​មាន​ឱកាស​ក្នុង​ការ​ឈ្នះ​ពាន Treble ដោយ​នៅ​ពេល​នេះ​ក្លឹប​នេះ​ឈរ​លេខ ២នៅ​លីគ ដោយ​ក្រោយ​ Arsenal តែ ២ពិន្ទុ​ប៉ុណ្ណោះ ហើយ​កំពុង​តែ​ស្ថិត​នៅ​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ​ពាន FA Cup ចំណែក​ឯ Champions League វិញ ក្លឹប​នេះ​នៅ​លេង​ ១ជើង​ទៀត នៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់