• 2023-02-17 12:16:47
  • ព័ត៌មាន

PSG គិត​គូរ​ដូរ​គ្រូ ក្រោយ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ

  • 2023-02-17 12:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​បារាំង Paris Saint-Germain កំពុង​តែ​គីត​គូរ​ដូរ​គ្រូ​ចេញ ក្រោយ​ក្លឹប​នេះ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ ក្រោយ​ពេល​ដែល​ចូល​ពី​ World Cup វិញ​នៅ​ខែ​ធ្នូ ឆ្នាំ២០២២។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

លោក Tuchel (ឆ្វេង) និង​លោក Zidane (ស្ដាំ)

ចាប់​ពី​ចប់​ World Cup មក លោក Christophe Galtier គ្រូ​បង្គោល​ PSG បាន​ដឹកនាំ​ក្លឹប​នេះ​លេង​បាន ៩ប្រកួត ហើយ​ឈ្នះ​បាន​តែ ៤ប្រកួត​ទេ ដោយ​ក្រៅ​ពី​នោះ​ភាគ​ច្រើន​ចាញ់ ហើយ​ស្មើ​តែ​ម្ដង។ បរាជ័យ​ចុង​ក្រោយ​គឺ​ពេល​ប៉ះ​នឹង​ក្លឹប Bayern Munich នៅ​ក្នុង​សប្ដាហ៍​នេះ។

សមាសភាព​ដែល​អាច​មក​ជំនួស​លោក Galtier រួម​មាន​ វីរបុរស​បាល់ទាត់​បារាំង​ និង​អតីត​អ្នក​ចាត់ការ​ក្លឹប Real Madrid លោក Zinedine Zidane ក៏ដូចជា អតីត​គ្រូ PSG ផ្ទាល់​តែ​ម្ដង​គឺ លោក Thomas Tuchel៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់