/63ef5e6e4b8f4_1676631660_medium.jpg)
- 2023-02-17 11:03:29
- ព័ត៌មាន
វិនិយោគិនអារ៉ាប៊ីសាអ៊ូឌីតចូលរួមដេញថ្លៃទិញក្លឹប Man Utd
- 2023-02-17 11:03:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិនិយោគិនអារ៉ាប៊ីសាអ៊ូឌីតចូលរួមដេញថ្លៃទិញក្លឹប Man Utd
ចន្លោះមិនឃើញ
វិនិយោគិនមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញក្លឹប Manchester United។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Telegraph។
ប្រភពខាងលើបានឱ្យដឹងថា តាមពិតទៅអ្នករកស៊ីមកពីប្រទេសអារ៉ាបមួយនេះចង់ទិញក្លឹបនេះយូរហើយ តែកាលពីមុនម្ចាស់ក្លឹប Man Utd លក់ភាគហ៊ុនតែ ២០%។
យ៉ាងណាមិញ នៅពេលនេះម្ចាស់ក្លឹប Man Utd គ្រួសារត្រកូល Glazer សម្រេចលក់ទាំងស្រុងហើយ។ ខាងអារ៉ាប៊ីសាអ៊ូឌីតវិញត្រៀមលុយឱ្យ ៦ប៊ីលានដុល្លារអាមេរិក ដើម្បីទិញក្លឹបនេះ។
កន្លងមកមានភាគីជាច្រើនបានចាប់អារម្មណ៍ទិញក្លឹបអង់គ្លេស។ ភាគីទាំងនោះរួមមានមហាសេដ្ឋីអង់គ្លេស អាជ្ញាធរវិនិយោគកីឡាប្រទេសកាតា ក៏រាប់ទាំងមហាសេដ្ឋីអាមេរិកលោក Elon Musk៕