• 2023-02-15 12:19:17
  • ព័ត៌មាន

មហាសេដ្ឋី​អ៊ីរ៉ង់​-អាមេរិក​ដេញថ្លៃ​ទិញ​ Spurs

  • 2023-02-15 12:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​កូនកាត់​អ៊ីរ៉ង់-អាមេរិក​លោក Jahm Najafi ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​កីឡាករ MSP Sports Capital គ្រោង​នឹង​ដាក់ពាក្យ​ដេញថ្លៃ​ទិញ​យក​ក្លឹប​ Tottenham Hotspur។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Financial Times

ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ឡុងដុង​មួយ​នេះ​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ ៤ប៊ីលាន​ដុល្លារ​អាមេរិក។

បើ​តាម​ប្រភព​ខាង​លើ​ លោក Najafi មិនមែន​ទិញ​ដាច់​តែ​ឯង​ទេ ពោល​គឺ​លោក​គ្រោង​នឹង​ចូល​ហ៊ុន ៧០% ហើយ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ទៀត ដែល​ល្បី​ថា​មក​ពី​រាជធានី​អាប៊ូដាប៊ី នៃ​រាជាណាចក្រ​អារ៉ាប​រួម។

មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ក្លឹប​កំពូលៗ​អង់គ្លេស​ជា​ច្រើន​ដាក់​លក់ ខណៈ​ម្ចាស់​របស់​ក្លឹប​ទាំង​នោះ​ជួប​បញ្ហា​សេដ្ឋកិច្ច​ខ្លាំង​ក្រោយ​ជំងឺ​កូវីដ-១៩ ក៏​ដូច​ជា​បញ្ហា​នៅ​អ៊ុយក្រែន៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់